Category Archives: Khmer
គណកម្មការបង្កើនសម្លេងសហគមន៍ខ្មែរនៅឡូវែល
ខ្មែរផុសស.រ.អា. កិច្ចប្រជុំមួយបានត្រូវបង្កើតឡើងនៅ‹មណ្ឌលសិក្សាវិជ្ជាកែរលំអសម្ភស្ស›(អតីតសមាគមខ្មែរ) ដោយមានសមាជិកសហគមន៍ ប្រមាណ២០នាក់ចូលរួម មានជាអាថិ លោក ប៉ាន់ សូ, លោក សេង ហាប់, លោក ដមីនីក ឡាយ…កាលពីថ្ងៃអាទិត្យទី២៨មករា។ អង្គប្រជុំមានបំណង រៀបចំឱ្យមានដំណាងសម្លេងសហគមន៍ខ្មែរនៅក្នុងរចនាសម្ព័ន្ធអំណាចក្រុងឡូវែល, មានតួរនាទីជាសមាជិកក្នុងក្រុមប្រឹក្សា‹ខ្មែផុស›‹ខ្មែផុស›កម្លាំងចិត្ត ដោយការខិតខំជួយសហគមន៍ឱ្យមានដំណាងរបស់ខ្លួន តែធ្វើមិនបានផលអ្វីសោះ› ខ្លះទៀតឱ្យយោបល់ថា‹សហគមន៍ខ្មែរយើងនៅបែកគ្នាជាដុំៗនៅឡើយ មិនអាចផ្គុំកម្លាំងបានទេ!› ខ្លះទៀតថា‹សហគមន៍ឯទៀតមានពួកស្បែកសជាដើម មិនចង់ឃើញសហគមន៍ខ្មែរយើងងើបបាននៅឡើយទេ›ខ្លះទៀតសួរថា‹ជីតដល់ពេលបោះឆ្នោតក្រុមប្រឹក្សាក្រុងម្តងទៀតទៅហើយ មានដឹងឈ្មោះបេក្ខជនខ្មែរខ្លះហើយឬនៅ?›។ នៅលើយោបល់ទាំងនោះ សមាជិកភាគច្រើនយល់ថា‹ជាគំនិតល្អមួយដែលចង់បង្កើតដំណាងរបស់សម្លេងសហគមន៍ខ្មែរឱ្យបាន!› ខ្លះថា‹ចង៉ជួយណាស់ហើយ តែមិនមានពេលគ្រប់គ្រាន់សម្រាប់មកជួបប្រជុំគ្នាទេ…›លោក ប៉ាន់ សូ សន្យាថាធ្វើលិខិតទៅប្រាប់បងប្អូនខ្មែរពី‹បំណងប្រមូលគំនិតរួមសម្បាច់គ្នា ឱ្យមានដំណាងពិតប្រាកដរបស់សហគមន៍
‹‹វិភាគនយោបាយ›› ‹‹ចំណេះជិះកឯង››
ខ្មែរផុសស.រ.អា. ដំណើរកាន់តែជិតមកដល់ នៃការបោះឆ្នោត៣ដងជាប់ៗគ្នា៦ខែម្តង ដំបូងគឺការបោះឆ្នោត‹ឃុំនឹងសង្កាត់›នៅខែមិថុនា២០១៧ បន្ទាប់មកមានការបោះឆ្នោត‹ព្រឹទ្ធសភា›នៅខែវិច្ឆិកា២០១៧ នឹងចុងក្រោយបង្អស់បោះឆ្នោត‹សភាជាតិ›នៅខែមិថុនា២០១៨ ។ សញ្ញាជាច្រើនបង្ហាញថា គណបក្សប្រជាជនដឹងខ្លួនប្រជាជាតិនឹងមិននៅខាងខ្លួនទៀតទេ បើទោះជាមានការប្រឹងប្រែងបន្លំសន្លឹកឆ្នោតក៏ដោយ។ បើអាវុធធម្មតាដែលគេធ្លាប់ជឿថាប្រើបាន គឺការគម្រាមកំហែងដោយ‹បូលីសគណបក្ស› ការប្រើតុលាការ‹រណប› ការប្រើកម្លាំងមតិភាគច្រើននៅសភាដើម្បីសម្លាប់មតិភាគតិច, តែវាគ្មានប្រសិទ្ធិភាពតទៅទៀតហើយនោះ, ពេលវេលាប្រើអាវុធសម្ងាត់ក៏មកដល់ហើយ សម្រាប់លោក ហ៊ុន សែន, វាលែងជារឿងជាតិទៀតហើយ ឥឡូវគឺជារឿងអាយុជីវិតផ្ទាល់ខ្លួន ផ្ទាល់គ្រួសារលោក, បានសេចក្តីថាលោកប្រាថ្នាឱ្យក្រុមគ្រួសារលោកជាអ្នកឡើងកាន់អំណាច ប៉ុន្តែលោកដឹងថា‹គ្មានវិធីណាអាចយកឈ្នះដោយសន្លឹកឆ្នោតបានទៀតទេ› ដូច្នេះលោកជា‹អ្នកជម្ងឺដែលបានឃើញក្តារម្ឈូសខ្លួនឯងហើយ›។ ភាពស្រវារករស់ក៏បានបង្ហាញឡើង លែងព្រួយបារម្ភពីការខ្មាស់អៀន វាយប្រហារសត្រូវគ្រប់មធ្យោបាយដែលមាននៅដៃ ដូចជាប្រាថ្នាកាត់ក្បាលបក្សប្រឆាំង បំបែកបក្សប្រឆាំង ឥឡូវចង់រំលាយបក្សប្រឆាំងចោលថែមទៀត ដើម្បីឱ្យបានឈ្នះដោយគ្មានការប្រកួត។
ប៉ុណ្ណារ៉ូទៅហាត់របាំខ្មែរនៅសមាគមអង្គរ
ដោយ សូបិន ព្រឹកថ្ងៃអាទិត្យទី៣០មករាឆ្នាំ២០១៧ កន្លងទៅ ប៉ុណ្ណារ៉ូបានសុខចិត្តឱ្យម្តាយនាំខ្លួនទៅហាត់របាំខ្មែរនៅសមាគមអង្គរ ដែលឋិតនៅខាងត្បូង‹វិទ្យាល័យឡូវែល›។ កាលពីនៅអាយុ៣ឆ្នាំ ប៉ុណ្ណារ៉ូបានទៅសាកល្បងហាត់ម្តងហើយ តែគេនៅមិនទាន់មានការចាប់ចិត្តនៅឡើយ ឥឡូវអាយុជីត៧ឆ្នាំហើយ អាចនិយាយភាសាខ្មែរបានខ្លះៗផងនោះ ស្រាប់តែនៅពេលឃើញកូនខ្មែរឯទៀតៗហាត់ព្រោងព្រាត នៅមជ្ឈមណ្ឌលក៏ចង់ចូលហាត់នឹងគេ។ ជាកូនប្រុសនៅក្មេងផង គេបានណែនាំឱ្យហាត់របាំស្វា ជាមួយនឹងក្មេងឯទៀត៤-៥នាក់ ដែលមានអាយុប្រហែលប្រហែលគ្នា បានធ្វើឱ្យប៉ុណ្ណារ៉ូ មានសេចក្តីរីករាយពន់ពេក។ ភ្លេងខ្មែរទើបនឹងហាត់ចប់ នាវេលាម៉ោង១រសៀល អ្នកគ្រូបង្ហាត់ នឹងគ្រូជំនួយការច្រើនរូប ចាប់ប្តើមបង្ហាត់សិស្សស្រីៗ ២-៣ក្រុម នៅតាមផ្លូវចូលទៅបន្ទប់ យ៉ាងចង្អៀត តែរីករាយនឹងទទួលចំនេះដ៏ពិសេសពិសាលនេះ ដោយគ្មានធុញទ្រាន់។ នាយិការសមាគមអង្គរ អ្នកស្រី ដាវី
ក្រុមបេហ្ស៍ប័ល Lowell Spinners ផ្លាស់ប្តូរឡូហ្គោថ្មីសម្រាប់រដូវការ ឆ្នាំ ២០១៧
ឡូវេល – នៅព្រឹកថ្ងៃអង្គារ៏ទី១ ខែកុម្ភៈ ឆ្នាំ ២០១៧ មានការរៀបចំកម្មវិធីផ្សព្វផ្សាយពីការផ្លាស់ប្តូរនូវឡូហ្គោរបស់ក្រុមបេហ្ស៍ប័លLowell Spinnersនៅឯមន្ទីរពេទ្យ Lowell General Hospitalដោយមានការចូលរួមពីសំណាក់ម្ចាស់ខ្លឹបលោក ដេវ ហេលល័រ (Dave Heller) ។ កម្មវិធីផ្សព្វផ្សាយនេះគឺក្នុងគោលបំណងដើម្បីបង្ហាញពីការផ្លាស់ប្តូរឡូហ្គោចាស់ ទៅជារូបសិល្បះឡូហ្គោថ្មីរបស់ក្រុម Lowell Spinnersសម្រាប់រដូវកាលឆ្នាំ ២០១៧។ឡូហ្គោថ្មីនេះ គឺមានរូបក្រពើពណ៌បៃតងកាន់ដំបងវាយបាល់ ដែលវាជានិមិត្តសញ្ញាតំណាងឲ្យក្រុមLowell Spinners។ ហើយនៅក្នុងឡូហ្គោនោះដែរ ក៏មានរំលិចពាក្យLowell នៅខាងក្រោមរូបផងដែរ ដែលងាយស្រួលក្នុងការកំណត់ចំណាំ និងទាក់ទាញអ្នកគាំទ្រ។ សម្រាប់សំលៀកបំពាក់វិញ ខោ និងអាវមានពណ៌ស
ការប្រកាសប្រឡងជ្រើសរើសក្របខ័ណ្ឌមន្ត្រីពន្ធនាគារសម្រាប់ឆ្នាំ ២០១៧Sheriff Koutoujian announces upcoming Correction Officer exam Registration open until February 13
ការិយាល័យប៉ូលីស Middlesex Sheriffកាលពីខែមករាកន្លងទៅនេះ បានចេញសេចក្តីជូនដំណឹងពីការប្រឡងជ្រើសរើសមន្រ្តីសន្តិសុខថ្មីសម្រាប់បំរើការនៅពន្ធនាគារ Middlesex Jail & House of Correction ក្នុងក្រុង Billerica រដ្ឋម៉ាសាជូសេត។ ការប្រឡងប្រជែងជ្រើសរើសបេក្ខជនឲ្យចូលបម្រើការងារនៅក្នុងក្របខ័ណ្ឌមន្ត្រីពន្ធនាគារ សម្រាប់ឆ្នាំ២០១៧នេះបេក្ខជនទាំងពីភេទដែលមានចំណាប់អារម្មណ៏អាចចុះឈ្មោះប្រឡងតាមរយៈ Online។ ចំពោះការបរិច្ឆេទនៃការចុះឈ្មោះ នឹងចាប់ផ្តើមពីថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០១១ រហូតដល់ម៉ោង ១:០០ រសៀល នាថ្ងៃច័ន្ទ ទី១៣ ខែកុម្ភៈ ឆ្នាំ ២០១៧ជាកាលបរិច្ឆេទកំណត់ចុងក្រោយ។ សម្រាប់កាលបរិច្ឆេទនៃការប្រឡងនៅថ្ងៃសៅរ៍ទី១៨ ខែកុម្ភៈ
ព្រះអង្គម្ចាស់ធម្មិកោមកធ្វើទស្សនកិច្ចនៅសហរដ្ឋអាមេរីក
ខ្មែរផុសស.រ.អា. ព្រះអង្គម្ចាស់ ស៊ីសុវត្ត ធម្មិកោ បន្ត្រីជាន់ខ្ពស់នៃគណបក្សសង្គ្រោះជាតិ បានមកដល់ទីក្រុងឡូវែលនៃសហរដ្ឋអាមេរីក តាមការអញ្ជើញរបស់ក្រុមយុវជនគណបក្សសង្គ្រោះជាតិ នាពាក់កណ្តាលខែមករានេះ ដើម្បីធ្វើការប្រស្រ័យទាក់ទងនឹងសមាជិកសមាជីកានឹងអ្នកគាំទ្របណ្តាញអាមេរីក នឹងមន្ត្រីនយោបាយអាមេរីកាំងខ្លះផងដែរ នៅពេលដែលទីស្នាក់ការកណ្តាលនៅឯភ្នំពេញ កំពុងមានការវាយប្រហារនយោបាយយ៉ាងខ្លាំងខ្លា ពីគណបក្សកាន់អំណាច។ និយាយថ្នមៗតែមុតនឹងច្បាស់លាស់ ជាចរឹកនាយទាហ៊ាន ថ្នាក់ដឹកនាំមួយអង្គនេះ បាននាំពាំព្រឹត្តិការណ៍បច្ចប្បន្នភាពជាក់ស្តែង រួមនឹងការវិភាគដោយគ្មានការគួរសម ពីនយោបាយខ្មែរ ពីសុខទុក្ខប្រជាពលរដ្ឋខ្មែរជូននឹងគណបក្សរបស់ព្រះអង្គ ជូនដល់ប្រជាពលរដ្ឋរស់នៅដោយបានបែកឆ្ងាយពីមាតុភូមិដែលធ្វើឱ្យការនិយាយស្តីក្លាយជាពត៌មានខ្លីៗស្រួលស្តាប់នឹងស្រួលជឿ របស់ប្រជាជន។ មានរយពេលមួយខែសម្រាប់ធ្វើការពន្យល់ដោយផ្ទាល់នឹងដោយ‹ហ្វេសប៊ុក› ព្រះអង្គម្ចាស់ធម្មិកោ បានធ្វើដំណើរចេញពីឡូវែលច្រើនដង សំដៅដំបូងបង្អស់ទៅទីក្រុងនយោបាយ‹វ៉ាស៊ិនតុន›ចំពេលដែលសហរដ្ឋអាមេរីកសម្ពោធប្រធានាធិបតីថ្មីរបស់គេ នឹងតាមដំបន់ទាំងឡាយនៃឆ្នេរខាងកើត បន្ទាប់មកទៅ‹ញូយ៉ក›ទៅកាលីហ្វ័រញ៉ា ទៅមីនីសូតា ទៅសៅការ៉ូឡា ទៅកូណិចទីកិត…។ល។ ក្នុងព្រះរាជដំណើរ
ចូលឆ្នាំចិននៅឡូវែល Happy Chinese New year of “Rooster”
ខ្មែរផុសស.រ.អា. ប្រជាពលរដ្ឋប្រមាណ៥០០នាក់ បានមកជួបជុំគ្នាជុបលៀង នៅភោជនីយដ្ឋាន‹សំពៅមាស› កាលពិថ្ងៃទី២៨មករា ដើម្បីប្រារព្ធពិធិបុណ្យចូលឆ្នាំតាមប្រពៃណីកូនចៅខ្មែរ-ចិន ដែលធ្លាប់តែធ្វើនៅប្រទេសកម្ពុជា តាមសេចក្តីអញ្ជើញរបស់លោក ង៉ោ គិមឃៀង ដែលបានចាកចេញពីទីក្រុងឡូវែល ទៅជួយកម្ពុជា ជាអ្នកតំណាងរាស្ត្រខ្មែរនៅមណ្ឌលកំពុងឆ្នាំង ក្នុងឱកាសដែលលោកសម្រាកមកជួបជុំគ្រួសារវិញ។ ចូលឆ្នាំចិនគេប្ររព្វតាម‹សាសនាព្រះពុទ្ធមហាយាន› លើកនេះត្រូវនឹងឆ្នាំ‹មាន់› ថ្ងៃទី១របស់ចិន គឺថ្ងៃ១កើតខែមិកសី នៃប្រក្រដីទិនចន្ទគតិ ឋិតនៅចំថ្ងៃសៅរ៍ទី២៨មករានេះ តែគេនាំគ្នាសែនដូនតា នៅមុនចូលឆ្នាំ២ថ្ងៃ ហើយគេនាំគ្នាបន់ស្រន់ឱ្យរកស៊ីមានបាន។ រីឯនៅថ្ងៃចូលឆ្នាំវិញ ឳពុកម្តាយចែកស្រោមសំបុត្រក្រហមឱ្យកូនចៅ គេហៅថា‹តិចអ៊ៀ›គឺអំណោយជាលុយ ទុកឱ្យកូនចៅដើរលេងសប្បាយបីថ្ងៃ បន្ទាប់ពីកាងារនឿយហត់ពេញមួយឆ្នាំ។ ចំណែកឯថ្ងៃទី១ នាថ្ងៃចូលឆ្នាំថ្នីរបស់ខ្មែរ គឺប្តើមនៅថ្ងៃជាមួយគ្នានឹងថ្ងៃទី១របស់ចិនដែរ ប៉ុន្តែថ្ងៃចូលឆ្នាំវិញ
គំរោងសង់រូបសំណាកជនភៀសខ្លួនខ្មែរនៅមុខសាលាក្រុងឡូវែល Building Khmer Refugees Monument in front of Lowell City Hall
ក្នុងកិច្ចប្រជុំពីការតាំងរូបសំណាក់ថ្មតំណាងសហគមន៍ខ្មែរ, តំណាងពលរដ្ឋខ្មែរប្រមាណ៣០នាក់នៅឡូវែល កាលពីថ្ងៃទី២៣មករានៅសាលប្រជុំសាលាក្រុងបានសម្រេចយកគម្រោងរូបមួយឈ្មោះ“គ្រួសារខ្មែរភៀសខ្លួន”គូរនឹងធ្វើឱ្យ សម្រេច ដោយសិល្បករ យ៉ារី លីវ៉ាន ក្នុងចំណោមគំរូរូប២ផ្ទាំងដែលដាក់ឱ្យអង្គប្រជុំសម្រេច, រូបមួយផ្ទាំងទៀត ជារូបរបស់ សិល្បករ ចាន់ ថាកែម។ កិច្ចប្រជុំក្រោមការដឹកនាំរបស់លោកសមាជិកក្រុមប្រឹក្សាក្រុង រ៉តនីយ អេលីយ៉ុត ចូលរួមជាអាថ៌ ដោយលោកតំណាងរដ្ឋ រ៉ាឌី ម៉ម, លោក វាស្នា នួន អតីតសមាជិកក្រុមប្រឹក្សាក្រុង, លោក ឆាន ទូច វេជ្ជបណ្ឌិត “ពេទ្យមេត្តា”, សូបិន ពិន នាយិកាខ្មែរផុស៘ នឹងសមាជិកសហគមន៍ប្រមាណ២០នាក់ទៀត… បានទទួលយកនូវយោបល់ដែលថា សហគមន៍ខ្មែរនឹងធ្វើរូបសំណាកនេះ ដោយថវិកាខ្លួនឯងមិនមានយកជំនួយពីអង្គការណាផ្សេងមកធ្វើទេដូចគ្នានឹងគមនិតនៃ រូបចម្លាក់
ប្រជាប្រិយភាពរបស់ ឌណល ត្រម Trump’s favorability rating historically low, poll finds
នៅប្រមាណ១០ថ្ងៃ មុនឱកាសសម្ពោធ ឌណល ត្រម ចូលកាន់ដំណែងប្រធានាធិបតី, វិទ្យាស្ថាន“ហ្គាលុប”បានធ្វើការស្ទង់មតិស្តីពីប្រជាប្រីយភាពរបស់ប្រធានាធិបតីជាប់ឆ្នោតថ្មីបានលទ្ធផលថា“ឌណល ត្រម ចូលជាប្រវត្តិសាស្ត្រនៃប្រធានាធិបតីដែលមានគេចូលចិត្ត“តិចជាង ប្រធានាធិបតីឯទៀតៗ” នាមុនឱកាសសម្ពោធ តំណែង”អាមេរីកាំង៥៥% មានទស្សនៈអវិជ្ជមាន ចំពោះ ត្រម ដែលធ្វើឱ្យសន្ទោះនៃ “អ្នកចូលចិត្ត ត្រម” មានតែ ៤០%តែប៉ុណ្ណោះ នៅមុនឱកាស សម្ពោធ –គឺនៅពិក្រោយប្រធានាធិបតី អូបាម៉ា ដែលមានអ្នកចូលចិត្ត៦៩%, អ្នកចូលចិត្តប្រធានា ធិបតី ជច បបឺលយូ ប៊ុស ៦២%, អ្នកចូលចិត្ត ប៊ិល គ្លីងតុន ៦៦% នាឱកាសដូចគ្នា។ “ហ្គាលុប”បង្ហាញទៀតថាៈ
មូរ៉ា ហុីលី ប្តឹងប្រធានាធិបតីថ្មីសហរដ្ឋអាមេរិក ឌណល ត្រម ពីរឿង “អន្តោប្រវេសន៍”AG Healy’s lawsuit against Presisent Trump on Immigration
ដោយ ពិន សំខុន មិនដល់២សប្តាហ៍នៃដើមដំបូងបង្អស់អាណត្តិលោក ឌណល ត្រម ជាប្រធានាធិបតីមានបទបញ្ជាជាច្រើនបានហោះ ហើរចេញពីសេដ្ឋវិមានប្រកបដោយភាពតឹងតែង គួរឱ្យភ្ញាក់ផ្អើលជាទីបំផុត។ បទបញ្ជានោះមានជាអាទិ គឺការលប់ ចោលការប្តូរទំនិញជាមួយប្រទេសមួយចំនួន, ការរឹតបន្តឹងជនអន្តោប្រវេសន៍ដែលមករស់នៅក្នុងសហរដ្ឋអាមេរីកខុសច្បាប់, ការលុបបំបាត់នូវថវិការសម្រាប់ចាយដែលធ្លាប់មានពីមុនមក, ការប៉ុនប៉ងធ្វើរបងការពារជនម៉ិកស៊ីកាំង កុំឱ្យចូលមក អាមេរីកបាន…ទាំងនេះបានបង្កឱ្យមានការរំជើបរំជួលដែលអ្នកសង្កេតការខ្លះថា “នេះ គឺជាការបង្ហាញអំណាចជាប្រធានា ធិបតីថ្មីមុននឹងទៅធ្វើការចរចានានាជាមួយបរទេស” តែខ្លះទៀតយល់ថា“ប្រធានាធិបតីមិនអាចបញ្ជាអ្វីដែលប្រឆាំងនឹងរដ្ឋធម្មនុញ្ញៃនប្រទេសខ្លួនឯងបានទេ”។ នៅរដ្ឋម៉ាសាឈូសិតលោកស្រីអគ្គរដ្ឋអាជ្ញា មូរ៉ា ហ៊ីលី បានក្រោកឈរមុនគេបង្អស់កាលពីថ្ងៃទី៣១ មករា ២០១៧ ប្តឹងប្រធានាធីបតី ត្រម ថា បានរំលោភរដ្ឋធម្មនុញ្ញៃនសហរដ្ឋអាមរីក នៅពេលលោកប្រធានាធិបតីថ្មីបានចុះហត្ថលេខា បញ្ឈប់ទេសចរដែលចេញចូលពីប្រទេសអារ៉ាប់ចំនួន៦ កង្នុនោះមានការឃាត់ខ្លួនសាស្ត្រស្ត្រាចារ្យ
រឿងប្រលោមលោក”ចៅពិន”
តពីលេខមុន ព្រឹកនេះយើងទៅហាងខាងត្បូងផ្សារ ចិន ឡូឡាបន្តិច តែធ្វើគុយទាវលឿនហើយឆ្ងាញ់ ផង។ ទៅផ្សារជុំគ្នារបៀបនេះជាឱកាសរីករាយ ដ៏រវល់នឹងដ៏កម្រដែលចៅពិនមានភារៈកិច្ចធំ ជាងគេត្រូវមើលអាក្មួយតូចៗកុំឱ្យដើរបាត់ក្នុង ចំណោមមនុស្សប្រច្រៀតគ្នាយ៉ាងណែនទិញ ត្រីស្រស់ៗលោតពេញកម្រាលថ្មឥដ្ឋ “ការ៉ូ” សង់ ឡើងសម្រាប់ពួកអ្នកលក់ត្រីនៅទាបនឹងដី –រីឯ អ្នកលក់សាច់ជ្រូក ឬសាច់គោគេលក់នៅក្នុងទ្រុង សំណាញ់កុំឱ្យរុយរោមក្នុងផ្សារផ្នែកខាងក្រោយ, អ្នកទិញចង្អុលសាច់ដែលចង់បានពីតាមប្រឡោះ ដូចទៅទិញសំបុត្រចូលទៅមើលកុនដែរ –ឬសាច់ មាន់សាច់ទាគេដាក់ខ្ពស់ទាំងរស់ ឬលក់សាច់លើ តុដែលគេយកមកខ្លួនឯង។ ដើរទៅដល់តូបគ្រឿងទេស ដើម្បីទិញខ្ទឹម ម្រេច ស្ក អំបិល ឬ ក៏ខាងបន្លែបង្ការ សណ្តែក
លោក ស ខេង យល់ស្រមតាមរបាយប៉ូលិសនៅប៉ោយប៉ែត
ក្រោយពីអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យចេញសេចក្ដីសន្និដ្ឋានបឋមកាលពីថ្ងៃអង្គារ ទី២៧ ខែធ្នូថានាយរងប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត លោក ឈាន ពិសិដ្ឋពិតជារងរបួសនៅជើងស្តាំ រហូតដួលសន្លប់ ដោយសារលោក ឌិន ពុទ្ធីមន្ត្រីរបស់គណបក្សប្រឆាំងបើករថយន្តបុក តាមរបាយការណ៍បូលិសមក លោករដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេងបានយល់ស្របកាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០១៧ពីការសន្និដ្ឋានរបស់អយ្យការសាលាដំបូងខេត្តបន្ទាយមានជ័យ ដោយថា ៖«ពិនិត្យអស់ហើយជុំវិញរឿងនេះ ពិតគឺវាអ៊ីចឹងព្រោះអ្វីដែលព្រះរាជអាជ្ញាសាលាដំបូងខេត្តបន្ទាយមានជ័យគេបានដំណើរការ»។ បានសេចក្តីថាលោកស ខេងអត់បានចាត់ឲ្យមានការអង្កេតឯករាជណាមួយទេ គឺគ្រាន់តែនិយាយតាមការសន្និដ្ឋានរបស់អយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យតែប៉ុណ្ណោះ ។ តើអយ្យការនេះបានហៅសាក្សីទៅសួរឬអត់ តើបានមើលវិដែអូដែលគេបង្ហោះជាច្រើន ជាពិសេសវិដេអូចុងក្រោយបង្ហាញលោក ឈាន ពិសិដ្ឋ ដើរចេញនៅសណ្ឋាគានៅស្រុកសៀមជាមួយស្រីម្នាក់ដូចជាគ្មានរបួសអ្វីទាំងអស់ ។ សញ្ញាទាំងអស់នេះ
ទស្សនាព្រះសក្យមុនីចេតិយនៅលើកំពូលភ្នំឧដុង្គ
ភ្នំឧ្គដុង្គគឺជារមណីយដ្ឋានប្រវត្តិសាស្ត្រនិងជាសម្បត្តិបេតិកភណ្ឌ័ជាតិដ៍អស្ចារ្យ ។ ភ្នំនេះ មានឈ្មោះបីគឺភ្នំឧដុង្គ ភ្នំព្រះរាជទ្រព្យ និងភ្នំអដ្ឋរស្ស។ ភ្នំឧ្គដុង្គជាអតីតរាជវាំងនៃក្រុងឧដុង្គ មានជ័យ នាសតវត្សទី១៧ (ពីឆ្នាំ១៦១៨ ដល់ឆ្នាំ១៨៦៦) ហើយត្រូវបោះបង់ដោយព្រះបាទនរោត្តម នៅឆ្នាំ១៨៦៦ ដោយផ្លាស់មករាជធានីភ្នំពេញមកទល់សព្វថ្ងៃ។ ចំណុចពិសេសនៃ ភ្នំនេះមានរូបរាងវែងដូចសត្វមករ(នាគ)។ភ្នំនេះជាកន្លែងបញ្ចុះសពរបស់ព្រះរាជវង្សានុវង្សនិងជាកន្លែងដែលអតីតព្រះមហាក្សត្សរាជានុញ្ញាតិឱ្យសាងសង់វត្ត និង ព្រះវិហារទ្រង់ បានត្រាស់ឱ្យសាងសង់ព្រះចេតិយធំៗ និងមានចម្លាក់លំអរសំរាប់បញ្ចុះព្រះបរមអដ្ឋិ និងព្រះអដ្ឋិនៃព្រះរាជវង្សានុវង្ស។ ក្រៅពីចេតិយអតីតព្រះមហាក្សត្រ ក៍មានកន្លែងបូជនីយដ្ឋានជា ច្រើនកន្លែងទៀតដូចជាព្រះវិហារនៃវត្តព្រះធម៌កេរ្តិ ក្នុងនោះមានព្រះពុទ្ធប្បដិមាយ៉ាងធំ ក្រៃលែងខ្ពស់ដល់ដំបូលព្រះវិហារដែលមានកំពស់១៨ហត្ថ និង មានរឿងដំណាលបានកត់ត្រាក្នុងប្រវត្តិសាស្ត្រទាក់ទងនឹងព្រះពុទ្ធប្បដិមាដ៍ធំនេះដែរ។ នៅលើកំពូលភ្នំខ្ពស់ជ្រុងខាងជើងគឺជាព្រះសក្យមុនីចេតិយ មានក្បូរក្បាច់រចនាយ៉ាងស្រស់ស្អាតសំរាប់តម្កល់ព្រះ សារីរិកធាតុនៃព្រះសម្មាសម្ពុទ្ធជាបរមគ្រូនៃយើង អតីតព្រះមហាក្សត្រព្រះបរមកោដ្ឋបាន
លោក ម៉ាយរ វាលប្រកាសពីការពង្រើកនៃការមិនបង់ថ្លៃសិក្សា
បន្ថែមទៅលើ MassBayឥឡូវនេះមានជម្រើសចំនួនបីរ សម្រាប់ការបង់ថ្លែចំពោះសិស្សដែលបញ្ចប់ការសិក្សានៅសាលាប៉ូសស្តូន(BPS) ប៉ូសស្តូន – ថ្ញៃសុក្រ ទី៣០ ខែធ្នូរ ឆ្នាំ ២០១៦ – លោក ម៉ាយរ ម៉ាទីន វាស (Mayor Walsh) បានប្រកាស់នៅថ្ញៃនេះថា គម្រោងនៃការមិនបង់ថ្លៃសិក្សាររបស់ក្រុងប៉ូសស្តូន (The City of Boston’s Tuition-Free Community College Plan) ដែលតំរូវឲសិស្សនៅក្រុងប៉ូសស្តូនដែលទទួលលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់គម្រោងនេះធ្វើការបង់ថ្លៃការសិក្សាររបស់ខ្លួនរហូតដល់ទៅបីរឆ្នាំនោះ បានត្រូវពន្យាពេលក្នុងការចុះឈ្មោះចូលរៀន រហូតដល់បញ្ចប់ការសិក្សារMassBayជាមុនសិន។ លោក ម៉ាយរ
សាលាក្រុងបានតម្លើងពន្ធផ្ទះដោយគ្មានការជជែកគ្នាThe city of Lowell approved the rise of Property tax without discission
ខ្មែរផុសស.រ.អា. ពន្ធលើអចលនវត្ថុបានត្រូវសមាជិកក្រុមប្រឹក្សាក្រុងឡូវែល សម្រេចឱ្យតម្លើងជាង៥%នាឆ្នាំនេះ ដោយគ្មានការជជែកវែកញែកពីព្រោះគេយល់ថា ប្រាក់ពន្ធនេះត្រូវតែតម្លើងជាចាំបាច់ ប្រសិនបើក្រុងមិនចង់ឱ្យជំពាក់គេទេ។ ម្ចាស់ផ្ទះនិមួយៗនៅឡូវែលនេះ នឹងឃើញវិក័យប័ត្រ‹ពន្ធដារផ្ទះ-ប្រពឺទីតាក់›មានតម្លៃ១៨៩ដុល្លា,ច្រើនជាងប្រាក់ពន្ធផ្ទះដែលគេបានបង់ពីឆ្នាំមុនដែលមានចំនួនបន្ថែមតែ១១៩ដុល្លាតែប៉ុណ្ណោះ គឺតម្លើងតែ៣,៥ភាគរយ ច្រើនជាងកាលពី២ឆ្នាំមុន។ លោកអភិបាលក្រុងឡូវែល អេដ កេណ្ណឺឌី បាននិយាយប្រាប់កាសែត‹ឡូសាន់›ថា‹យើងខំរក្សាប្រប្រឺទីតាក់មិនឱ្យឡើងខ្ពស់ទេ ប៉ុន្តែការតម្លើងឆ្នាំនេះវាសមរម្យហើយ› លោកបន្ថែមថា‹ដោយមិនចង់តម្លើងតាក់ដែលនាំឱ្យធ្ងន់ដល់ពលរដ្ឋ មានឆ្នាំខ្លះ មិនបានតម្លើងពន្ធទាល់តែសោះ តែដល់ពេលត្រូវតម្លើង ក៏តម្លើងយ៉ាងខ្ពស់តែម្តង, នេះជាការមិនសមរម្យទេ គេគួរតម្លើងដែរតែម្តងបន្តិច ទើបមិនមានការប៉ះពាល់›។ សាលាក្រុងបានមើលឃើញថា ការតម្លើងពន្ធនេះវាជាការចាំបាច់ បើទោះជាជជែកគ្នាក៏ត្រូវតែតម្លើងដែរ…›។ អាដាម ព្រិល ‹អាយតិច›តំណាងឱ្យពាណិជ្ជករនៅ‹ខពលស្គែរ›និយាយដោយមិនពេញចិត្តថា ‹គេមិនគួរតម្លើងប្រាក់ពន្ធច្រើនយ៉ាងនេះ ដោយគ្មានការពិគ្រោះគ្នាឱ្យពលរដ្ឋបានយល់ច្បាស់ផងនោះទេ គួរណាស់តែមានការប្រជុំពន្យល់ប្រជាពលរដ្ឋឱ្យបានយល់ច្បាស់មុននឹងកាត់លុយគេផង
លោក អ៊ុង រឹទ្ធី ប្រធានថ្មីរបស់គណបក្សសង្គ្រោះជាតិសាខាសហរដ្ឋអាមេរីក
ខ្មែរផុសស.រ.អា. គណកម្មការបោះឆ្នោតគណបក្សសង្គ្រោះជាតិសាខាសហរដ្ឋអាមេរីក ដឹកនាំដោយលោក ម៉ារីត ឆាង ទើបនឹងតែងតាំងតាមរយការបោះឆ្នោត ជ្រើសតាំងប្រធានគណកម្មការសាខាថ្មីរបស់ខ្លួនកាលពីថ្ងៃទី១៧ធ្នូ២០១៦ ផ្តល់ដំណែងប្រធានអាណត្តិ២ឆ្នាំ គឺ លោក អ៊ុង រឹទ្ធី, អនុប្រធានគឺលោក ម៉ារា ឈិន, នឹងអនុប្រធានទី២គឺលោក ទីទ្យា ស៊ុំ ។ សូមរំលឹកថា សាខាគណបក្សសង្គ្រោះជាតិនៅអាមេរីកនេះមាន២ក្រុម មួយក្រុមដឹកនាំដោយលោក អ៊ុង រឹទ្ធី មួយក្រុមទៀតដឹកនាំដោយលោក ជា គិមលី ប្រធានសាខាសហរដ្ឋអាមេរីកនឹងលោក ឆាន ទូច ប្រធានរដ្ឋម៉ាសាឈូសិត តែងតាំងដោយលោក
ពិធីសម្ពោធ ឌណល ត្រម ជាប្រធានាធិបតីអាមេរីកាំង នឹង ព្យូហ៍យាត្រាស្ត្រីពិភពលោកDonald Trump’s Inauguration & Women’s March
ដោយ ពិន សំខុន ថ្ងៃសុក្រទី២០មករាឆ្នាំ២០១៧ ជាថ្ងៃដ៏នក្ខត្តឬកសម្រាប់លោក ឌណល ត្រម ដែលបន្ទាប់ពីបានប្រយុទ្ធក្នុងការឃោសនាយ៉ាងស្វិតស្វាញ អស់រយជិត២ឆ្នាំមកក៏ទទួលបានមកដល់ការកាន់ដំណែងដ៏កំពូលបង្អស់ គឺប្រធានាធិបតីនៅសហរដ្ឋអាមេរីក នឹងជាកំពូលបង្អស់សម្រាប់ពិភពលោកផងដែរ ដោយសារសហរដ្ឋអាមេរីកជាប្រទេសដែលនាំមុខពិភពលោក នឹងនាំមុខវិស័យអាវកាសផង។ ចូលរួមដោយប្រធានាធីបតីមុន៊ផងចំនួន៤ គឺ លោកប្រធានាធីបតី‹ជីមី ការទ័រ› លោកប្រធានាធិបតី‹ប៊ីល គ្លីងតុន› លោកប្រធានាធិបតី‹ជច ឌឺបីលយូ ប៊ូស›នឹងលោកប្រធានាធិបតី‹បារ៉ាក់ អូបាម៉ា›, លោក‹ឌណល ត្រម›បានធ្វើសច្ចាប្រណិធាននៅចំពោះមុខប្រជាជាតិ ចូលកាន់ដំណែងជាប្រធានាធិបតីនៃសហរដ្ឋអាមេរីក, បន្ទាប់មកមានសច្ចាប្រណិធាននៃលោក‹ម៉ាយ ផែន›ចូលកាន់ដំណែងជាអនុប្រធានាធិបតី ។ ‹ហ៊ីឡារី គ្លីងតុន›ជាបេក្ខជនអភ័ព នឹងជាអតីតស្ត្រីទី១ជាមួយ‹ប៊ីល
រាប់ថយក្រោយនៅរាជធានីភ្នំពេញ អបអរសាទឆ្នាំថ្មីឆ្នាំ២០១៧
ភ្នំពេញៈ ក្នុងឱកាសអបអរសាទរឆ្នាំថ្មីឆ្នាំ២០១៧ ប្រជាជនទូទាំងប្រទេសកម្ពុជាបាននាំគ្នាប្រារព្វពិធីឆ្លងឆ្នាំសកលនៅរាជធានី ភ្នំពេញក៍ដូចជាតាមបណ្តាខេត្តនានាដែរ ដោយឡែករាជធានីភ្នំពេញក្រឡេកទៅមើលមជ្ឈមណ្ឌលកោះពេជ្រ ដែលជា ទីពេញនិយមរបស់ក្រុមយុវវ័យ និងក្មេងៗមួយចំនួនក្នុងការទៅកំសាន្តសប្បាយជាលក្ខណៈក្រុមគ្រួសារ មានការរៀបចំការ ប្រគុំតន្ត្រីរៀបចំឡើងដោយក្រុមហ៊ុនស្រាបៀកម្ពុជាដើម្បីអបអរឆ្នាំថ្មីយ៉ាងគគ្រឹកគគ្រេង ដោយមានការចូលរួមពីសំណាក់ តារាល្បីៗជាច្រើនរូប និង អ្នកទស្សនាយ៉ាងច្រើនស្អេកស្កះអង្គុយញាំស្រាបៀលើតុរាប់រយតុដែលបានរៀបចំជាស្រេច នៅពីមុខឆាកនៃការប្រគុំតន្ត្រី ក្រោមពន្លឺភ្លើងពណ៌និងផ្ទៃមេឃស្រឡះ និងសំលេងកងរំពងនៃការប្រគុំតន្ត្រីក្នុងរាត្រីដ៍សែន មនោរម្យនេះ ។ មានស្តង់លក់សម្ភារៈ និងចំណីអាហារគ្រឿងក្លែមជាច្រើនប្រភេទ បានដាក់លក់សំរាប់អ្នកដើរកំសាន្តរហូត ចប់កម្មវិធី ចរាចរណ៍មានការកកស្ទះយ៉ាងខ្លាំងនៅយប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ នៅតាមបណ្តោយផ្លូវព្រះសីហនុ ក្បែរវិមាន ឯករាជ្យ និងនៅជិតមាត់ទន្លេ ដែលជាគោលដៅប្រារឰពិធីឆ្លងឆ្នាំ ដូចជានៅតាមសណ្ឋាគារកាំបូឌីយ៉ាណា
គណបក្សកាន់អំណាចប្រុងពុករលួយសម្រាប់ការមិន ជាប់ជាមេឃុំ-ចៅសង្កាត់របស់បក្ស
តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិខេត្តកំពង់ធំ បើតាមសារពត៌មាន VODHOTNEWS ចុះថ្ងៃទី ២ មករា ២០១៧ថា គណបក្សប្រជាជនកម្ពុជាបានណែនាំឲ្យក្រុមការងារពង្រឹងមូលដ្ឋាននៃខេត្តនីមួយៗ ត្រូវ «ទទួលខុសត្រូវ» ចំពោះមេឃុំឬចៅសង្កាត់របស់ខ្លួនដែលគណបក្សនេះថា មិនបានជាប់ឈ្មោះ នៅពេលបោះឆ្នោតឆ្នាំ២០១៧។ នៅក្នុងលិខិតមួយដែលយោងតាមចំណារបស់លោក ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា លោកស្រី ម៉ែន សំអន ក្នុងនាមជាសេនាធិការ បានប្រាប់ឲ្យរដ្ឋមន្ត្រីនៅតាមក្រសួង និងរដ្ឋលេខាធិការដ្ឋានសរុបចំនួន២៣ ឲ្យជួយទទួលខុសត្រូវចំពោះមេឃុំឬចៅសង្កាត់របស់គណបក្សខ្លួនដែលមិនបានជាប់ ឈ្មោះជាមេឃុំ ឬ ចៅសង្កាត់ឆ្នាំ២០១៧។ ក្នុងលិខិតចុះថ្ងៃទី២៣ ខែ ធ្នូឆ្នាំ២០១៦ បង្ហាញថា រដ្ឋមន្រ្តីភាគច្រើនទទួលខុសត្រូវតែមួយខេត្តប៉ុណ្ណោះ។ ប៉ុន្តែសម្រាប់រដ្ឋមន្រ្តីក្រសួងសាធារណៈការ ដែលទើបចូលកាន់តំណែងថ្មី
រដ្ឋម៉ាសាឈូសិតទទួលស្គាល់ការប្រើ‹កញ្ឆា›មិនខុសច្បាប់ទៀតទេ
ខ្មែរផុស ស.រ.អា. (តពីលេខមុន) ប្រជាពលរដ្ឋនៃរដ្ឋម៉ាសាឈូសិត បានបោះឆ្នោតប្រជាមតិ អនុញ្ញាត្តិឱ្យប្រើ‹កញ្ឆា›សម្រាប់ជក់កំសាន្ត នឹង សម្រាប់ប្រើជាថ្នាំបានដោយមិនបំពានច្បាប់រដ្ឋទៀតទេ។ បោះប្រជាមតិថ្ងៃទី៨វិច្ឆិកា អនុម័តចូលជាច្បាប់នៅសភាថ្ងៃទី១៥ធ្នូ បានត្រូវលោកអភិបាលក្រុង បេគឺ ចុះហត្ថលេខានៅថ្ងៃសុក្រមុនចូលឆ្នាំថ្មីរួចហើយ ។ ចូលជាច្បាប់ទៅហើយក្តី ក៏អភិបាលក្រុងនៅមិនបានចេញអាជ្ញាប័ណ្ណ អនុញ្ញាត្តិឱ្យលក់រាយនៅឡើយ ធ្វើឱ្យក្រុមអ្នកណែនាំឱ្យបានអនុម័ទច្បាប់នេះ ខឹងសម្បារនឹងការយឺតយ៉ាវរបស់លោក បេគឺ ពន្យាពេលរហូតដល់ទៅ៦ខែ មុននឹងច្បាប់អាជ្ញាប័ណ្ណនោះចេញឱ្យប្រើជាធរមានបាន។ ក្រុមអ្នកតវ៉ានៅមុខវិមានរដ្ឋាភិបាលបូស្តុន កាលពីថ្ងៃសុក្រនោះនិយាយថា‹ការធ្វើរបៀបនេះនាំឱ្យខាតបង់ប្រាក់ពន្ធរដ្ឋ ដោយការមិនបានលក់ចែកចាយស្របច្បាប់ វានឹងបង្កើនទីផ្សារងងិត ពុំអាញយកពន្ធពីការលក់កញ្ឆានោះបានទេ›។ គួរបញ្ជាក់ថា ច្បាប់ឱ្យប្រើកញ្ឆានេះ នៅជាច្បាប់របស់រដ្ឋនិមួយៗនៅឡើយទេ ‹មិនទាន់ចូលបានជាច្បាប់សហព័ន្ធ›នៅឡើយទេ, ពីព្រោះមានរដ្ឋខ្លះ
ពិធីជប់លៀងខ្មែរផុសដើម្បីអាហារូបករណ៍និស្សិតអាស៊ីនៅមហាវិទ្យាល័យ
ដោយ សូបិន ពិន ដូចរៀងរាល់ឆ្នាំ ខ្មែរផុសស.រ.អា.បានរៀបចំពិធីជុបលៀងមួយនៅ‹ប៊ូតមីល-សារមន្ទីររោងចក្រតម្បាញ›កាលពីរសៀលថ្ងៃទី២២ធ្វើ សម្រាប់ជាការជួបជុំគ្នានាឱកាសដាច់ឆ្នាំ២០១៦, តែលើកនេះ សូបិន ពិន បានគិតទៅដល់និស្សិតដែលជាយុវជន នឹង យុវនារីដៅតំបន់ឡូវែល ដែលមានការលំបាកនឹងប្រឈមមុខជីវភាពសិក្សាបន្តរទៅមហាវិទ្យាល័យ ក៏បានកំណត់គោលដៅនៃពិធីថ្ងៃនោះ ជាឱកាសរៃអង្គាសជាមួយនឹងអ្នកគាំទ្រសកម្មភាពខ្មែរផុស រកថវិការដើម្បីផ្គត់ផ្គង់ដល់ការលំបាកនៃនិស្សិតដែលមានបំណងរៀនសូត្រទៅឆ្ងាយ។ ចូលរួមក្នុងរាត្រីនោះមាន នាយកមូលនិធិអាហារូបករណ៍និស្សិតអាស៊ីអគ្នេយ៍ ជេ ឡិណាហិន- មេធាវី ល្វី ហាស្កាល- ក្រុមប្រឹក្សាសាលាក្រុង រ៉តនីយ អេលិយ៉ុត- សមាជិកគណកម្មការប្រឆាំងគ្រឿងញៀនរដ្ឋម៉ាសាឈូសិត ជដិន គ្ហាយ- អតីតសមាជិកក្រុមប្រឹក្សាសាលាក្រុងឡូវែល វាស្នា នួន-
រង្វាន់ពីសាលាក្រុង ចំពោះអ្នកចូលរួមប្រកួតក្នុងកម្មវិធី‹‹ពន្លឺក្នុងទីក្រុង›› awards from the contests of the City of Lights event at City Hall.
លោកអភិបាលក្រុងឡូវែល អេដវឺដ កេណ្ណីឌី បានផ្តល់រង្វាន់ដល់ជ័យលាភី ដែលបានចូលរួមប្រឡងប្រជែង‹‹ពន្លឺក្នុងទីក្រុង››រៀបចំដោយសាលាក្រុងឡូវែល កាលពីថ្ងៃទី២៨ធ្នូកន្លងទៅ នៅសាលាក្រុងឡូវែល។ Happy New Year! Mayor Kennedy recently presented the awards from the contests of the City of Lights event at City Hall. Photo #6: Mayor Kennedy
វិចារណកថា ៖ ប្រុងប្រៀបឆ្នាំថ្មីនៅលើគំរូឆ្នាំចាស់
ដោយ ពិន សំខុន សម្លឹងមើលឆ្នាំ២០១៦ នឹងឆ្នាំមុនៗទៅគេអាច និយាយថា សហគមន៍ខ្មែរ កំពុងផ្លាស់ប្តូរបានដែរ ពីព្រោះ ទីក្រុងដែលសហគមន៍រស់ នៅក៏បានស្អាតល្អជាងមុន, បរិយាកាសរស់នៅមានទំនាក់ទំនងក៏ប្រសើរ ជាងមុន,សមិទ្ធីថ្មីគំនិតថ្មីសម្រាប់ជាជំនួយសហគមន៍ ក៏មានច្រើនជាងមុន,សភាពរឹងប៉ឹងក្នុងកិច្ចការពារ សង្គមដែលខ្លួនមករស់នៅលើដែនដីថ្មីក៏បាន សម្តែងចេញមកបានជាសាធារណដូចសាសន៍ដ៏ទៃបានហើយ… ការបោះជំហ៊ានថ្មីៗនេះ បាន ន័យដែរថា ជាដំណើរសហគមន៍ខ្មែរអាមេរីកាំងទៅរកអនាគត ថ្មីដែលប្រសើរជាងមុននោះហើយ។ មានចំណុចមួយចំនួនដែលបញ្ជាក់ថា “សហគមន៍ ខ្មែរធ្វើបានល្អ”។ ខុសពីពេលមុនៗដែលថា សហគមន៍ខ្មែរ ក្រ –ល្ងង់ –គ្មានសាមគ្គីគ្មាន អ្នកដឹកនាំ, តែឥឡូវនេះខ្ញុំ មានភស្តុតាងច្រើន
ប្រធានាធិបតីជាប់ឆ្នោត ឌណល ត្រម នឹងចូលកាន់ដំណែងនៅថ្ងៃទី២០មករា Trump Inauguration 2017
ដោយ ខ្មែរផុសស.រ.អា ថ្ងៃទី ២០មករា២០១៧ លោក ឌណល ត្រម នឹងចូលកាន់កាប់ដំណែងជា‹ប្រធានាធិបតីទី៥០នៃសហរដ្ឋអាមេរីក›កាន់កាប់សេដ្ឋវិមានជាមួយស្ត្រីទី១ មីឡេញ៉ា ត្រម នឹងជាមួយរដ្ឋាភិបាលថ្មីរបស់ខ្លួន ជំនួសរដ្ឋបាលប្រធានាធិបតីចេញ បារ៉ាក់ អូបាម៉ា។ លោកប្រធានាធិបតីថ្មី ឌណល ត្រម បានត្រូវគេពិពត៌នាថា ជាប្រធានាធិបតីអ្នកមានកំពូល មានបទពិសោធន៍ក្នុងរឿងសេដ្ឋកិច្ចធំៗ, ប៉ុន្តែមានបទពិសោធន៍តិចតួច ខាងរដ្ឋបាលនគរ តិចតួចខាងយោធា នឹងតិចតួចខាងកិច្ចការបរទេស។ រីឯគណរដ្ឋមន្ត្រីរបស់លោកទៀតសោត ភាគច្រើនជាអ្នកសេដ្ឋកិច្ច នឹងជាអ្នកមានដូចគ្នា ហើយភាគច្រើនក៏មានបទពិសោធន៍ក្នុងវិស័យទាំង៣ តិចដូចគ្នា។ ឌណល ត្រម មិនបានឈ្នះឆ្នោតដោយសម្លេងគាំទ្រភាគច្រើនទេ,
រឿងប្រលោមលោក “រឿងចៅពិន “
អារម្ភកថា ‹ចៅពិន›ជារឿងរ៉ាវរបស់ក្មេងតូចម្នាក់ ទំនងជាអាយុ៥ឆ្នាំនាឆ្នាំ១៩៥០ គឺជារឿងក្នុងអត្ថបទសិក្សា ដែលគ្រប់ក្មេងទើបនឹងចូលសាលាថ្នាក់កុមារដ្ឋាននាម្តុំពេលនោះ បានស្គាល់នឹងបានរៀនគ្រប់ៗគ្នា ពីព្រោះសៀវភៅថ្នាក់កុមារដ្ឋាននេះ បានត្រូវប្រើច្រើនឆ្នាំ នាជំនាន់ឆ្នាំ១៩៥០ ពុំមានផ្លាស់ប្តូរទេ។ ហេតុនេះហើយបានជា‹ខ្មែរផុសស.រ.អា.›ចាប់យករឿង‹ចៅពិន›មកសរសេរជារឿងជីវិតកុមារ នាជំនាន់ឆ្នាំ ដែលខ្មែរកំពុងចេញពីអនានិគមបារាំង តើមានស្ថានភាពជីវិតយ៉ាងណា? វប្បធម៌ខ្មែរនាពេលនោះមានរូបរាងដូចម្តេច? ខ្ញុំពុំទាន់ឃើញមានអ្នកនិពន្ធណាសរសេរកំណត់រឿងនេះនៅឡើយទេ។ ដូច្នេះ យើងសូមនាំអារម្មណ៏លោកអ្នក ត្រឡប់ទៅរស់នៅជាមួយអតីតកាលរបស់‹ចៅពិន›ដែលថ្វីត្បិតតែជារឿងសិប្បនិមិត្ត តែបានដកស្រង់ពីជីវិតពិត នៃសង្គមខ្មែរជំនាន់មួយ ដែលគេកំពុងតែភ្លេចបន្តិចម្តងៗទៅហើយនោះ ដូចតទៅ៖ ខ្មែរផុសស.រ.អា. ចៅពិនៈ ភាគ១ ១១-ផ្សារកំពុងស្ពឺ ផ្សារនៃទីប្រជុំជនខេត្តកំពុងស្ពី, ចៅពិនដូចក្មេងដ៏ទៃឯទៀត គ្មានតុក្កតាឬល្បែងអ្វីលេងច្រើនទេ ម្លោះហើយនៅពេលរើសបានខ្នងកង់កញ្ចាស់មួយ ដែលគេបោះចោលនាព្រៃសង្កែ