Category Archives: Khmer

ក្រុងខ្មែរឡូវែលសម្ភោធន៍រូបចម្លាក់ព្រហ្មបាយ័ន

ដោយខ្មែរផុសស.រ.អា. រូបចម្លាក់‹ព្រហ្មបាយ័ន›គំរូចម្លងពីប្រាសាទព្រហ្មបាយ័ននៅសៀមរាប, ធ្វើពីថ្មភក់ Sandstoneប្រភពថ្មភ្នំខេត្តសៀមរាប, ឆ្លាក់ដោយវិចិត្រករ‹ម៉ៅ ម៉ូវ›នៃក្រុមហ៊ុនសិល្បៈខ្មែរ បានត្រូវយកមកពីប្រទេសកម្ពុជា មកតម្លើងនៅចំនួបផ្លូវ‹មីឌលសិច›នឹងផ្លូវ‹ប្រេន› ដែលជាក្លោងទ្វារនៃក្រុងខ្មែរឡូវែល កាលពីថ្ងៃអាទិត្យទី២៥កញ្ញាឆ្នាំ២០១៦ វេលាម៉ោង១០ព្រឹក ដោយសមាគមក្រុងខ្មែរឡូវែល ដឹកនាំដោយអ្នកស្រី ផល្លីពង្សលក្ខិណាសាធុកា នៅចំពោះមុខភ្ញៀវផ្លូវការនឹងសាធារណជនប្រមាណ១០០ នាក់។ នេះជាលើកដំបូងបំផុត ដែលនៅក្នុងប្រវត្តិនៃសហគមន៍ខ្មែរនៅសហរដ្ឋអាមេរីកនេះ មានការតាំងរូបចម្លាក់ថ្មតំណាងវប្បធម៌ខ្មែរ ជាលក្ខណៈផ្លូវការលើទឹកដីថ្មី កសាងឡើងដោយប្រជាពលរដ្ឋក្នុងតំបន់របស់ខ្លួននៅ‹ឡូវែល› ថ្វីត្បិតតែក្រុងខ្មែរនេះ កើតក្រោយសហគមន៌ខ្មែរដ៏ធំបង្អស់មួយ នាទីក្រុងឡុងប៊ីចក៏ដោយ។ ចាប់តាំងពីព្រលឹមស្រាងៗ តុប្រកបដោយសំណែនពោរពេញ មានក្បាលជ្រូក មានស្ងោ នុំនែកនឹងផ្លែឈើ នៅកន្លែងមានតាំងបាយសី៩ជាន់ ដាក់សែនថ្វាយវត្ថុសាកសិទ្ធមានថ្វាយទាំងភ្លេងពិណពាតប្រកុំដោយក្រុមលោកគ្រូ សុង

ស្ថានភាពប្តូរបន្ទាប់ពីជជែលទល់មុខទីមួយៈ ហីឡារី ក្លីងតុន និង ឌណល ត្រម

បេក្ខជនប្រធានាទីបតិអាមេរីកាំងបាន ធ្វើការជជែកទល់មុខជាលើកដំបូង នៅចំពោះមុខក្រុមអ្នកកាសែតធំៗ កាលពីថ្ងៃ២៦កញ្ញា២០១៦បេលាម៉ោង៩យប់។មកទល់ពេលនេះ បេក្ខជនទាំងពីរ មិនមានប្រជាប្រីយភាពទេ តែបន្ទាប់ពីជជែកទល់មុខទី១ ការស្ទង់មតិCNN ភ្លាមៗ លទ្ធផលលើកិច្ចការបរទេសៈ ហ៊ីឡារី ៦២% ឌណល ២៧ – លទ្ធផលលើសេដ្ឋកិច្ចៈ ហ៊ីឡារី ៥៤% ឌណល ៤៥% ។ នៅមានការជជែកទល់មុខរបៀបនេះ២ដងទៀត នៅមុនពេលបោះឆ្នោត ថ្ងៃទី៨វិច្ឆិការ។  

ទស្សនសារព័ត៌មានពីថ្ងៃទី១មិថុនា ដល់ថ្ងៃ១សីហា២០១៦

(តពីលេខមុន) ដោយ ហ្រង់ស្វា ប៉ុងសូ ប្រែសម្រួលពីភាសាបារាំងដោយខ្មែរផុស ស.រ.អា ព្រឹត្តិការណ៍ កែម ឡី *ថ្ងៃទី១០កក្កដា កែម ឡី, បញ្ញាវន្តខ្មែរដ៏ភ្លឺស្វាងម្នាក់, បានត្រូវគេធ្វើឃាតដោយបាញ់ផ្អិបនឹងកាំភ្លើងខ្លី ចំនួន២គ្រាប់ នៅពេលដែលលោកកំពុងផឹកកាហ្វេ នៅកន្លែងចាក់សាំងមួយ, ដូចដែលលោកធ្លាប់ធ្វើជាធម្មតារាល់ពេលព្រឹក។ ប៉ូលិសបានឃាត់ខ្លួនអតីតយោធាបានម្នាក់ភ្លាម(លឿនពេករហូតដល់រកគេជឿមិនបាន), យោធានោះឈ្មោះ អឿត អាង, ហៅ ជួបសម្លាប់, អំអាងថាសម្លាប់ដោយបុព្វហេតុ ‹បានជំពាក់លុយ ៣០០០ដុល្លា ហើយមិនសង›, ប្រយោគនេះបានផ្សាយភ្លាមដោយ‹ក្រុមពត៌មានរហ័ស-ហ្វ្រេសញូ›, ប៉ុន្តែប្រពន្ធរបស់ជននោះបានប្រកែក។ ‹‹វាអាក្រក់ណាស់! ឧក្រឹដ្ឋកម្មនេះ

តាំងពិព័ណ៌ៈ បន្លែបណ្តុះនៅឡូវែល

ដោយខ្មែរផុស ស.រ.អា ការតាំងពិពណ៌របស់‹ក្រុមបណ្តុះបន្លែនៅឡូវែល›កាលពីរសៀលថ្ងៃទី១៨ នៅឡូវែល បាននាំមនុស្សរាប់រយនាក់ឱ្យមកចូលរួមកម្សាន្ត នឹងទទួលពត៌មានពីគោលបំណងដ៏ថ្លៃថ្លា នៃការបង្កើនផលដ៏ងាយស្រួលតាមធម្មជាតិ ស្របគ្នានឹងបំណងការបង្កើនសុខភាពបណ្តាជនដែលរស់នៅក្នុងតំបន់ទៀតផង។ តូបបង្ហាញផលិតផលជាច្រើនប្រមាណ៥០ បានតម្រៀបគ្នានៅជុំវិញទីលានសម្រាប់សម្តែងសិល្បៈរាងមូលមួយនៅចំកណ្តាល ដែលពីធីករនឹងសិល្បៈករឡើងមកសម្តែងស្នាដៃ ជូនទស្សនិកជន ដែលមានទាំងក្មេងទាំងចាស់ មានអ្នកស្ម័ក្រចិត្តរាប់រយ មកចូលរួមរីករាយនឹងលទ្ធផលដែលសមាគម‹Mill City Grow›បានបំពេញច្រើនឆ្នាំមកហើយ។ ពិធិករបានឱ្យដឹងថា ពិធីនេះបានចាប់កំណើតតាំងពី៤ឆ្នាំមកហើយ ហើយចេះតែរីកធំទៅ ជារៀងរាល់ឆ្នាំទៅហើយ។ មនុស្សចាស់នឹងជំទង់ ដើរកំសាន្តសិក្សាពីសមិទ្ធិផលបណ្តុះបន្លែតាមធម្មជាតិ នឹងសាខានៃបច្ចេកវិជ្ជាដដែល ដែលប្រជាជនអាចចូលរួមចំណែកអភិវឌ្ឍន៍ក្នុងសង្កាត់របស់ខ្លួន… រីឯកុមារទៅកំសាន្តនៅកន្លែង‹គូរលើផ្លែល្ពៅ›ឬនៅកន្លែងលេងកីឡា ឬក៏នៅកន្លែង‹គូរគំនូរលើផ្ទៃមុខ›ជាមេអំបៅ ជាមុខឆ្មា ជាកណ្តុរ ជាដើម… ទាំងអស់គ្នាទៅស្រស់ស្រូបអាហារថ្ងៃត្រង់ យ៉ាងរីករាយ

ជីវប្រវត្តិ និងទស្សនៈលោក ខេមរា ខៃ បេក្ខជនដំណាងរដ្ឋសង្កាត់១៨ រដ្ឋម៉ាសាឈូសិត

ដោយ ខ្មែរផុសស.រ.អា. ក្នុងការបោះឆ្នោតជុំទី២ផ្តាច់ព្រ័ត ថ្ងៃទី៨វិច្ឆិការ ខាងមុខ បេក្ខជនខ្មែរ-អាមេរីកាំង២នាក់ប្រកួតគ្នាក្នុងដំណែងតែមួយ។ លោក ខេមរា ខៃ ជាបេក្ខជនមកពីគណបក្ស‹សាធារណរដ្ឋ› ប្រកួតនឹងលោក រ៉ាឌី ម៉ម បច្ចុប្បន្នជាសមាជិកដំណាងរដ្ឋចប់អាណត្តិ នៅចុងខែធ្នូខាងមុខ។   ខេមរា ខៃ មានគ្រួសារគិតទៅ១៨ឆ្នាំហើយ ៗមានកូន៣នាក់ ប្រុស២ស្រី១ បានទាំងចៅម្នាក់ផង ។ មកដល់សហរដ្ឋតាំពីឆ្នាំ១៩៨២។ មកដល់ដំបូងនៅក្រុង‹រីជម៉ុន›នៃរដ្ឋ‹វៀជីនា› រៀនសូត្រនៅទីនោះរហូតមកដល់ឆ្នាំ១៩៨៧ ឳពុក(លោកប្រាហ៊ីម ខៃ)បានសម្រេចនាំគ្រួសារចាកចេញពី‹រីចម៉ុន›មកនៅឡូវែលនេះតែម្តង។ នៅបានបន្តិច បន្ទាប់ពីរៀនចប់នៅវិទ្យាល័យឡូវែល ក៏ត្រូវចេញមកបន្តរការសឹក្សានៅមហាវិទ្យាល័យ‹វើម៉ន›រហូតបានអនុបណ្ឌិត‹Master Degree›:

ជីវប្រវត្តិនឹងទស្សនៈសង្ខេបរបស់លោក រ៉ាឌី ម៉ម

ដោយខ្មែរផុសស.រ.អា. លោក រ៉ាឌី ម៉ម បច្ចុប្បន្នជាសមាជិកដំណាងរដ្ឋសង្កាត់១៨ លោកឈរឈ្មោះជាបេក្ខជនគណបក្ស‹ប្រជាធិបតេយ្យ›សាជាថ្មី ប្រជែងនៅក្នុងការបោះឆ្នោតជុំទី២នេះដោយលោក ខេមរា ខៃ មកពីគណបក្ស‹សាធារណរដ្ឋ›។   លោក រ៉ាឌី ម៉ម អាយុ៤៦ឆ្នាំ មានភរិយានឹងកូន៤នាក់ៈ ស្រី២ប្រុស២។ លោកមកដល់សហរដ្ឋ ឆ្នាំ១៩៨២ ក្នុងនាមជាជនភៀសខ្លួន ដំបូងនៅរដ្ឋ‹មេនីសូតា›- ឆ្នាំ១៩៨៤ទើបមកដល់‹ឡូវែល›រដ្ឋម៉ាសាឈូសិត រៀនសូត្រនៅសាលាសាធារណ រួចទៅបន្តរវិជ្ជានៅសាលាបច្ចេកទេសខាងចាប់សសៃ នឹងរៀននៅមហាវិទ្យាល័យ‹Middlesex Community College›។ លោកបានទៅរៀនជំនាញបូរាណខាងចាប់សសៃ – មានជំនាញជាអ្នកថតរូបឯកទេស ហើយធ្លាប់ធ្វើការនៅមន្ទីពេទ្យផង។ លោកជាសកម្មជនសម្រាប់សហគមន៌ខ្មែរ

អាគ៌ាក្រសួងយុត្តិធម៌ថ្មីនឹងប្តូរមុខមាត់ឡូវែល

ដោយខ្មែរផុសស.រ.អា មន្ត្រីសំខាន់ៗនៃតំបន់ឡូវែល នឹងមកពីបូស្តុន រដ្ឋម៉ាសាឈូសិត ប្រមាណ៣០០នាក់ បានមកជួបជុំគ្នានៅទីលានដ៏ទួលាយមួយនៅ‹កាណាល់ហាមីលតុន›ដើម្បីសម្ភោធន៍ការដ្ឋានថ្មីមួយដែលមានកំពស់ខ្ពស់ស្កឹមស្កៃ ដែលនឹងក្លាយទៅជាក្រសួងយុត្តិធម្ម នាប្រមាណ៣ឆ្នាំខាងមុខទៀតនេះ។ ក្រោមអធិបតីភាពនៃលោកអភិបាលរដ្ឋម៉ាសាឈូសិត ឆលី បេគ័រ នឹងលោកស្រីអភិបាលរងលោកស្រី ការីន ផលីតូ ពីធីសម្ភោធមួយនេះឱ្យសញ្ញាដល់សាធារណជនថា‹អាគ៌ាថ្មីស្រឡាងមួយនឹងផុសឡើង›នៅចំកន្លែងដែលមនុស្សសំខាន់ៗក្នុងក្រុង កំពុងមកជួបជុំគ្នា ថ្ងៃ២២កញ្ញានេះ នាកណ្តាលក្រុងឡូវែល ហើយដែលមុខមាត់ នៃទីក្រុងឡូវែលដ៏‹តូច›មួយនេះក៏កំពុងប្រែក្លាយទៅជាតំបន់ដ៏‹ធំ›បំផុតមួយ ម្តងបន្តិចៗពីថ្ងៃនេះទៅហើយដែរ។ តាំងពីចៅក្រមថ្នាក់កំពូល-ថ្នាក់កណ្តាល-ថ្នាក់ទាប តាំងពីមេធាវីដ៏ល្បីល្បាញ រហូតដល់មេប៉ូលិស-វិស្វករ-ស្ថាប័ត្យករ ចុងក្រោយបង្អស់ មន្ត្រីសាលាក្រុងដែលជាអ្នកទទួលផល់ពីគម្រោងមានតម្លៃ២០០លានមួយនេះ បានដកដង្ហើមបន្ធូរចិត្ត ដោយការប្រឹងប្រែងបង្កើតអាគ៌ានេះ តាំងពី១៥ឆ្នាំមកហើយ បានមកដល់ពន្លឺនៃទីបញ្ចប់បាន។ នៅទីនោះគេបានដឹងពីតួរនាទីនៃអ្នកទទួលខុសត្រូវគ្រប់ស្រទាប់ ដើម្បីធានាគោលការនៃ‹ការរួមរស់ដោយសន្តិភាព

រ៉ាឌី ម៉ម ឈ្នះដាច់គេនៅក្នុងការបោះឆ្នោតជុំទី១

ដោយ ពិន សំខុន ឡូវែលៈ លទ្ធផលនៃការបោះឆ្នោត ដែលគេរង់ចាំ‹អ៊ុត›ជាងគេនោះ គឺការប្រជែងយក‹ដំណាងរដ្ឋ State Rep.›ខ្លះហៅថា‹ចៅសង្កាត់›កាលពីថ្ងៃទី៧កញ្ញា ពីព្រោះបុព្វហេតុ២យ៉ាងៈ ១-សង្កាត់លេខ១៨គឺជាសង្កាត់ដែលសម្បូរសហគមន៍ខ្មែររស់នៅច្រើនជាងគេបង្អស់ ក្នុងសហរដ្ឋអាមេរីកនេះ ២-ការបោះឆ្នោតថ្ងៃទី៧កញ្ញានេះ មានបេក្ខជនខ្មែរ-អាមេរីកាំង២នាក់ក្នុងចំណោមបេក្ខជន៣នាក់ដែលបានឈរឈ្មោះ គឺៈ ខ្មែរអាមេរីកាំង២នាក់នោះគឺ រ៉ាឌី ម៉ម នឹង ចេត គីម, រីឯអាមេរីកាំងម្នាក់នោះគឺ ដេវ អាវឡេត។ អ្នកដែលឈ្នះ បានទៅ លោក រ៉ាឌី ម៉ម (បានឆ្នោត១០៧២) ចំណែកអ្នកលេខ២ គឺលោក

កឹម មនោវិទ្យាៈ ‹‹យើងកំពុងរងនយោបាយកាត់ក្បាលបំបែកខ្លួន››

ខ្មែរផុស ស.រ.អា. ឡូវែលៈកញ្ញា កឹម មនោវិទ្យា អនុប្រធានការិយាល័យកិច្ចការបរទេសរបស់គណបក្សសង្គ្រោះជាតិ បានមកដល់ទីក្រុងឡូវែល កាលពីថ្ងៃទី២៨សីហានេះ ដែលជាដំណាក់ចុងក្រោយ នៃទស្សនកិច្ចនៅរដ្ឋផ្សេងៗនៃសហរដ្ឋអាមេរីក មុននឹងបន្តរដំណើរទៅ រដ្ឋធានីវ៉ាស៊ីនតោន នៅថ្ងៃអង្គារទី៣០។   នៅក្នុងភោជនីយដ្ឋាន‹សំពៅមាស› ចំពោះមុខសមាជិកសមាជិកាជិត៨០នាក់ នាង មនោវិទ្យា ជាភ្ញៀវកិត្តិយសសាខាសង្គ្រោះជាតិឡូវែល បាននិយាយពីព្រឹត្តិការណ៍ចុងក្រោយបង្អស់កាលពិថ្ងៃអាទិត្យនេះថាៈ ‹‹យើងនិយាយពីបញ្ញាថ្មីបង្អស់បានហើយ ពីព្រោះរឿងចាស់បងប្អូនបាដឹងអស់ហើយ, គណបក្សសង្គ្រោះជាតិកំពុងរងការកៀបសង្កត់យ៉ាងខ្លាំងខ្លាពីគណបក្សកាន់អំណាចដើម្បីកុំឱ្យយើងចូលរួមការបោះឆ្នោតបាន គឺប្រើនយោបាយ‹គេកាត់ក្បាលពុសខ្លួន›មកលើយើង គឺធ្វើមិនឱ្យលោកប្រធាន សម រង្សី ត្រឡប់ចូលស្រុកខ្មែរវិញបានដោយសុវត្ថិភាព, បន្ទាប់មកគេបង្កើតរឿងអាស្រូវនៅតុលាការ ដើម្បីចាប់លោកអនុប្រធាន កឹម សុខា

ប្រកួតប្រជែងដើម្បីទៅកាន់សេដ្ឋវិមាន

ប្រកួតប្រជែងដើម្បីទៅកាន់សេដ្ឋវិមាន “Road to the White House” ដោយ ពិន សំខុន លត្ធផលនៃការបោះឆ្នោតដ៏ត្រចះត្រចង់នៃកូរប្រកួតយកដំណែងជាបេក្ខជនប្រធានាធិបតី ២រូប គឺ លោកស្រី ហីឡារី គ្លីងតុន ជាអតីតរដ្ឋលេខាធិការក្រសួងការបរទេស មកពីគណបក្សប្រជាធិបតេយ្យ នឹងលោក ដណាល់ ត្រម ជាអ្នកសេដ្ឋកិច្ច មកពីគណបក្សសាធារណរដ្ឋ បានលេចកាន់តែច្បាស់ថា ‹អ្នគទាំង២មុខតែនឹងទទួលការតែងតាំងនៅមហាសន្និបាទនៃគណបក្សរៀងៗខ្លួន នៅខែកក្កដាខាងមុខ›ជាប្រាកដ ថ្វីត្បិតតែខាងគណបក្សប្រជាធិបតេយ្យនៅមាន លោក ប៊ែនី សាន់ឌ់រ នៅបន្តរកាប្រណាំងប្រជែង យ៉ាងអស់សង្ឃឹមយ៉ាងណាក៏ដោយ ។

ទស្សនាតំបន់ភ្នំ‹ប៊ើកស្ហៀ›ខាងលិចរដ្ឋម៉ាសាឈូសិត

ទំព័រទេចរ ទស្សនាតំបន់ភ្នំ‹ប៊ើកស្ហៀ›ខាងលិចរដ្ឋម៉ាសាឈូសិត ដោយ ពីន សំខុន បន្ទាប់ពីយើងបានធ្វើការសម្រេចនូវកម្មវិធី ‹‹កេរមរតកពលរដ្ឋអាស៊ានប៉ាស៊ីហ្វីកអាមេរីកាំង››នាខែឧសភា នៅឡូវែលរួចមក សប្តាហ៍បន្ទាប់នេះ យើងបានសម្រេចចិត្តចេញមកសម្រាកកាយនៅតំបន់ភ្នំ ដ៏ធំធេងនឹងល្បីល្បាញមួយ ដើម្បីសម្រាកពីកាងារ នឹងមកសិក្សាពីតំបន់ថ្មីមួយទៀតនៅ‹‹ប៊ើកស្ហាយ Berkshire››ដែលបងប្អូនខ្មែរជាច្រើនបានមកដល់ តែមិនបានដើរកំសាន្ត ហើយនិយាយប្រាប់ឱ្យបានទូលំទូលាយជូនលោកអ្នកអាន។ នៅលើប្រជុំផ្លូវធ្វើដំណើរ ដែលគេឯងធ្លាប់ស្គាល់ គឺផ្លូវលេខ៩០-លេខ២ នឹងលេខ២០ ប៉ែកខាងលិចបង្អស់ នៃរដ្ឋម៉ាសាឈូសិត នៅចម្ងាយប្រមាណជា៤ម៉ោងពីឡូវែល ក្រៅពីទីក្រុងធំ២-៣កន្លែង ដែលជាទីប្រជុំជនមានផ្ទះសម្បែង ដូចជា ‹‹វិញហ្វៀល-ស្ហែលប៊ើន-ភីតហ្វៀល…›› ក្រៅពីនោះ គឺជាព្រៃភ្នំដ៏ក្រាស់នឹងធំសម្បើម សម្បូរដោយជ្រលងជ្រោះភ្នំ ជាជម្រកលាក់បាំងប្រវត្តិសាស្ត្ររបស់ជនជាតិ‹‹ភ្នងម៉ូហក››ម្ចាស់ស្រុកដើមរស់នៅកាលពី២០០ឆ្នាំមុន។ តំបន់‹‹ប៊ើកស្ហាយ››ឥឡូវស្ថិតនៅក្នុងចំណោមរមនីយដ្ឋានដ៏ត្រកាល

House Asian American Caucus: “Asians Add to Diversity in the State House”

Editorial written by the Asian-American Caucus of General Court of Massachusetts: Photo images (left to right): Paul Schmid (Westport), Rady Mom (Lowell), Keiko Orrall (Lakeville), Tackey Chan (Quincy), Donald Wong (Saugus)  

Caribbean Island Travel

១៩៨-ទស្សនាប្រជុំកោះការ៉ាអ៊ីប (ភាគ៣) ដោយ សុបិន ពិន …. នៅពេលសម្រាកហាលថ្ងៃ ខ្ញុំបានលះបង់ពីការគិតរកប្រាក់កំរ៉ៃប្រចាំថ្ងៃ ដែលជាការងាររបស់ខ្ញុំ ឈប់បានគិតពីការស្កាត់ទៅរកការជួបភ្ញៀវពាណិជ្ជកម្ម ឈប់គិតពីម៉ោងកូនចូលរៀន ឬក៏ចេញពីសាលា ឈប់គិតពីធ្វើម្ហូបអាហារព្រឹកល្ងាច…អស់រលីង រស់នៅពាក់កណ្តាលការដេកលក់លង់ នឹងការភ្ញាក់ មិនបានឃើញពីមនុស្ស ចេញចូលបុន្មានទេ ហើយអ្នកទាំងនោះក៏មិនខ្វាយខ្វល់ពីអ្នកណាមានសម្លៀកបំពាក់ហ៊ឺហាអ្វី ឬក៏គ្មានអ្វីក្រៅពីខោខ្លី ឬខោអាវសម្រាប់មុជទឹក យ៉ាងសាមញ្ញ នោះដែរ។ មេឃជាទូទៅស្រឡះ ច្រើនជាងស្រទុំ ជួនកាលក៏មានភ្លៀងមួយភ្លែតដែរ តែពពកតិចតួច មិនអាចបិទបាំងលំហមេឃខៀវស្រងាត់ ដ៏ធំធេងបានទេ ហើយពពកទាំងនោះ បើមើលយូរទៅ វាគូសវាសជាគំនូរក្រវេមក្រវាម ជារូបភាព

State Representative of 2016

ដំណាងរដ្ឋសង្កាត់លេខ១៨នឹងបោះឆ្នោតសម្រាប់អាណត្តិថ្មី ដោយ ពិន សំខុន ឡូវែលៈ តែមួយភ្លែតសោះ អាណត្តិឆ្នាំ២០១៥-១៦ លោក រ៉ាឌី ម៉ម ដែលបានក្លាយជា‹ដំណាងរដ្ឋម៉ាសាឈូសិត សម្រាប់សង្កាត់លេខ១៨› ឡូវែល នឹងត្រូវចប់នៅចុងឆ្នាំ២០១៦នេះ បន្ទាប់ពីធ្វើការបាន២ឆ្នាំ។ លោកគឺជាខ្មែរដំបូងបង្អស់សម្រាប់សហរដ្ឋអាមេរីកនេះ ដែលបានជាប់ឆ្នោត ជាដំណាងរដ្ឋ នៅសង្កាត់ដែលសម្បូរខ្មែរច្រើនជាងគេបង្អស់ រស់នៅក្នុងរដ្ឋម៉ាសាឈូសិត។ នៅខែវិច្ឆិការ២០១៦ខាងមុខ ប្រជាពលរដ្ឋខ្មែរអាមេរិកាំង នឹងត្រូវអញ្ជើញឱ្យទៅបោះឆ្លោតម្តងទៀត សម្រាប់ដំណែងដែលលោក រ៉ាឌី ម៉ម បានកាន់កាប់ពីរឆ្នាំមកហើយនោះ។ ជាថ្មីម្តងទៀត បេក្ខជនខ្មែរអាមេរីកាំង៣រូប នឹងអាមេរីកាំង១រូប បានចេញមុខមកហើយដើម្បីប្រកួតយកដំណែង១នេះ៖ ១-លោក

Race for the White House

ប្រកួតគ្នាទៅសេដ្ឋវិមាន ដោយខ្មែរផុសសរអា គណបក្សអាមេរីកាំង២ បន្តរប្រកួតគ្នាដើម្បីដណ្តើមយកឈ្នះ នា‹ស៊ូប័រធូសដេយ›ទី៥មេសាជាថ្មីម្តងទៀត នៅ‹រដ្ឋវីកុងសិន›។ ខាងគណបក្សសាធារណរដ្ឋមាន ឌណល់ ត្រម – ថេដ គ្រូស នឹង ខេស៊ីក រីឯខាងគណបក្សប្រជាធីបតេយ្យមាន ហ៊ីឡារី គ្លីងតុន នឹង បេនី សេនឌឺ។ លទ្ធផលនៅរដ្ឋវីសកុងសិន នាវេលាម៉ោង១០យប់នោះ មានដូចតទៅ៖ ១-ខាងគណបក្សប្រជាធិបតេយ្យៈ គោលដៅគឺឱ្យបានដំណាង‹ដេឡេគ្ហេត›៖ ២៣៣២ -បេនី សេនឌឺ ឈ្នះបាន ៣៤៨.៤០៦សម្លេង គឺ ៥៥.៨%

Khmer Lowell Protest

By Pin Samkhon On 29 March, over 300 people filled nearly every available space of the council chamber to urge the City to denounce Hun Manet’s visit and reject a gift of

កម្មវិធីប្រកួតគំនិតអាជីវកម្មសម្រាប់សហគមខ្មែរ និង អាមេរិក

កម្មវិធីប្រកួតគំនិតអាជីវកម្មសម្រាប់សហគមខ្មែរ និង អាមេរិក   ទីក្រុងឡូវែល រដ្ឋម៉ាសាឈូសេត៖ កាលពីថ្ងៃទី ២៤ ខែ កុម្ភៈ កន្លងទៅនេះ អង្គការសហគ្រិនភាពសម្រាប់ទាំងអស់គ្នា (ឬហៅកាត់ថា EforAll) សហការគ្នាជាមួយសមាគមខ្មែរ (ឬហៅកាត់ថា CMAA) រៀបចំកម្មវិធីប្រកួតប្រជែងគំនិតអាជីវកម្មលើកទី ២០ នៅភោជនីយដ្ឋានសាន់នីដា នាទីក្រុងឡូវែល។ ភ្ញៀវចូលរួមមានចំនួនជាង ១០០ នាក់។ អាជីវកម្មខ្នាតតូចចំនួន ១៥ បានចូលរួមតាំងបង្ហាញផលិតផល និង គំនិតអាជីវកម្មរបស់ខ្លួន។ ក្នុងចំណោមនោះ មានម្ចាស់អាជីវកម្ម និង

អង្គការ‹ធ្វើ-វា-ដោយខ្លួនឯង›របស់ទីក្រុងឡូវែលនឹងធ្វើរាត្រីភីស្សា

ប្រែសម្រួលដោយ តារាយុទ្ធ ហង្ស អង្គការ‹ធ្វើ-វា-ដោយខ្លួនឯង›របស់ទីក្រុងឡូវែល(Do-it-Yourself Lowell) គឺពិតជារវល់ណាស់ក្នុងរយះពេលជាច្រើនឆ្នាំកន្លងមកនេះ នឹងខ្លួនគ្រោងនឹងរៀបចំប្រារព្ធពីធីជាមួយ ហៅថារាត្រីភីស្សា(Pizza Night។) ដែលជាព្រឹត្តិការណ៍សាធារណះមួយ រួមបញ្ចូលទៅដោយ ភីស្សា តន្រ្តី នឹងការបង្ហាញអំពីគំរោងបច្ចុប្បន្ន នឹង គំរោងនៅថ្ងៃអនាគតរបស់ខ្លួន។ គោលបំណងរបស់អង្គការនេះគឺកំពុងតែព្យាយាមធ្វើឲ្យគំនិត គំរោង នឹង ព្រឹត្តិការណ៍ទាំងអស់នោះ ពិតជាកើតមានឡើងនៅក្នុងទីក្រុងឡូវែល។ ព្រឹត្តិការណ៍នេះ នឹងធ្វើឡើងនៅថ្ងៃទី២ ខែមិនា នារាត្រីម៉ោងប្រាំពីរយប់ នៅឯ អាន់អាធិត ងាលឺរី (UnchARTed Gallery) ហើយគេនឹងចាត់ទុកកម្មេវិធីនោះជាកម្មវីធីធំរបស់ខ្លួនប្រចាំរដូវ នារឆ្នាំ២០១៦។

ល្បែងរង់ចាំ

ដោយ Kayla Chan បកប្រែដោយ តារាយុទ្ធ ហង្ស នៅឆ្នាំនេះ ស៊ីនា Seniors(សិស្សសាលាទី១២)គួរតែបានដាក់ពាក្សប្រលងចូលមហាវិទ្យាល័យរួចរាល់ហើយ។ អ្នកខ្លះ ប្រហែលជាបានដឹងដំណឹងពីសាលាដែលគេបានដាក់ពាក្យ ប្រសិនបើពួកគេបានដាក់ពាក្យសុំចូលសាលាប្រញាប់មុនគេ។ ថ្វីបើភាពតានតឹងនៃការដាក់ពាក្យសុំចូលរៀនត្រូវបានបញ្ចប់ ប៉ុន្តែនៅមាននូវភាពតានតឹងមួយទៀត ក្នុងចំណោមសិស្សសាលា ដែលមានឈ្មោះថា ការរងចាំនៃលទ្ធផល។ ស៊ីនាតែងប្រញាប់ប្រញាល់ទៅផ្ទះ ដើម្បីឆែកនៅប្រអប់សំបុត្ររបស់ពួកគេថាតើមានសំបុត្រមកពីសាលាថា ទទួលឲ្យពួកគេចូលរៀនដែររឺទេ? ពេលខ្លះពេលឮដំណឹងមកពីសាកលវិទ្យាល័យ អាចផ្លាស់ប្តូរអារម្មណ៍របស់សិស្ស ដែលអាក់អន់ចិត្តទៅសប្បាយ ឬក៍ ច្រណែន។ សូមមេត្តាកុំអាក់អន់ស្រពុនចិត្ត ប្រសិនបើអ្នកមិនបានទទួលអ្វីដែលអ្នកចង់បាន ឬក៍ ការដែលអ្នកដាក់ពាក្យសុំចូលរៀនលើកតំបូងមិនបានជោគជ័យ។ ជួនកាល អ្នកខ្លាំងទើបអាចសំរេចរឿងខ្លះបាន។ ខ្ញុំជាសិស្សម្នាក់នៅឯសាកលវិទ្យាល័យ

ខ្ញុំត្រូវបានប៉ូលីសពិន័យ

ខ្ញុំត្រូវបានប៉ូលីសពិន័យ ដោយ រ៉ជ័រ ពិន ឡូវែលៈ ទើបបានចូលសញ្ជាតិអាមេរីកាំងមិនទាន់បានប៉ុន្មានថ្ងៃផង ស្រាប់តែត្រូវបានប៉ូលិសចាប់ហើយ‹ផាក›យ៉ាងចាស់ដៃ។ ធម្មតាខ្ញុំតែងតែភ័យ បារម្ភ ឃើញប៉ូលីស តែងប្រកាសចុះចាញ់ហើយជាស្រេច ពីព្រោះពេលយើងមានកាតបៃតង‹គ្រីនខត› មិនឱ្យចាញ់សម្លុតប៉ូលីសម្តេចបាន ពីព្រោះគ្មាននរណាការពារយើងក្រៅតែពីរកមេធាវី ហើយចាយលុយដូចគេជះចោល ទើបអាចរកយុត្តិធម័បានខ្លះ។ តែនៅថ្ងៃទី២មករាឆ្នាំ២០១៥ ប៉ូលិសចាប់លើកនេះ ស្រាប់ទេមានកម្លាំងចិត្តមកពីណា ថាត្រូវប្រើសិទ្ធថ្មីស្រឡាងរបស់ខ្លួន ដើម្បីតទល់ពួកនេះម្តង! ខ្ញុំនៅចាំនៅឡើយថា ថ្ងៃនោះ មេឃត្រជាក់ខ្លាំងណាស់ ធ្វើឱ្យមានជម្ងឺផ្តាសាយពេញផ្ទះ ដូច្នេះត្រូវចេញទៅទិញថ្នាំក្អកនឹងផ្តាសាយ នៅឯ‹វ៉លគ្រីន›នៅផ្លូវ‹ផ្លែនស្ត្រីត›ទើបបានរួចជីវិត។ ទិញបានថ្នាំនៅម៉ោង១២ថ្ងៃត្រង់រួចហើយ ចេញមកវិញក៏ឡើងតាមផ្លូវ‹អិចប្រេសវេយ› ក៏ស្រាប់តែឃើញឡានប៉ូលីសមួយចតខាងមុខ កំពុងចាប់អ្នកបើកបរម្នាក់ ឈប់នៅពីមុខឡានគាត់។

ធ្វើឲ្យប្រឡាយភ្លឺឡើង

  ដោយ Richard Howe បកប្រែដោយ តារាយុទ្ធ ហង្ស រាល់រដូវក្តៅ ទីក្រុងឡូវែលតែងតែធ្វើពីធីបុណ្យអុំទូកមួយ ក្នុងគោលបំណងជួយរំលឹកពលរដ្ជក្រុងឡូវែលទាំងអស់ អំពីសារះសំខាន់នៃទឹកទន្លេ នឹង វប្បធម៌អាស៊ីអាគ្នេយ៍។ ពីធីបុណ្យអុំទូករបស់ប្រជាជនកម្ពុជាក្នុងទីក្រុងឡូវែល បានជួយជំរុញអ្នកដឹកនាំរបស់ទីក្រុងមួយនេះឲ្យប្រើទស្សនះថ្មីមើលទៅកាន់ប្រព័ន្ធប្រឡាយទឹក នឹង ​ទឹកទន្លេរបស់ទីក្រុងមួយនេះ ជាធនធានដ៍សំខាន់ក្នុងការអភិវឌ្ឈន៍ វប្បធម៌ សេដ្ជកិច្ច នឹង​ ការកំសាន្ត។ ដោយសារតែមានប្រឡាយច្រើន ទីក្រុងនេះត្រូវបានគេហៅឈ្មោះថា វីនេសនៃអាមេរិកាំង(Venise of America)។ ប្រព័ន្ធប្រឡាយដំបូង ដែលមានទីតាំងនៅ ផតាក់ខេត(Pawtucket) ត្រូវបានជីកសំរាប់ធ្វើនាវាចរណ៍នៅក្នុងឆ្នាំ១៧៩០។ ប្រលាយនេះត្រូវបានបំបែបជាបួនផ្លូវ

ទស្សនៈអ្នកក្រុងឡូវែលអំពីអាស៊ី

ខ្មែរ​ប៉ុស្តិ៍ ថ្ងៃទី ៣ ខែ មេសា ឆ្នាំ ២០១៥ មិន​ខុសពី​មនុស្ស​ភាគ​ច្រើន​ ដែល​កើត​នៅ​ក្រុងឡូវែល ក្នុង​ទសវត្ស​ឆ្នាំ ១៩៥០ និង ១៩៦០ ខ្ញុំធ្លាប់​​ដឹងតិចតួច​ណាស់អំពី​អាស៊ី។ ពី​មុន​មក ខ្ញុំ​មិន​សូវ​បាន​យល់ដឹង​ច្រើនអំពី​វប្បធម៌​ជាតិសាសន៍អាស៊ីនេះទេ។ ទើបតែឥឡូវនេះប៉ុណ្ណោះ ដែល​ខ្ញុំ​យល់ដឹង​ច្រើន​។ កាល​ពី​មុន ខ្ញុំ​មិន​សូវ​បាន​ដឹង​ ដោយសារ​ភាគច្រើន​នៃ​ជន​អន្តោប្រវេសន៍ ដែល​មក​រស់នៅ​ទីក្រុង​ឡូវែល កាល​មុន​ទសវត្ស​ឆ្នាំ ១៩៨០ គឺសុទ្ធតែ​អ្នក​មក​ពី​ប្រទេស​អឺរ៉ុប។ ម្យ៉ាង​ដោយ​សារ ទីក្រុង​ឡូវវែល​ស្ថិត​នៅ​តំបន់​ឆ្នេរ​ខាងកើត​នៃ​សហរដ្ឋ​អាមេរិក ម្ល៉ោះហើយ​អ្នក​ក្រុង​ឡូវែលដូចខ្ញុំ ​ចាប់អារម្មណ៍ប្រទេស​អឺរ៉ុបដោយស្វ័យ​ប្រវត្តិ។ ជាអកុសល ដោយសារ​ជម្លោះ​អន្តរជាតិ ដូចជា​សង្គ្រាម​លោក​លើក​ទី

“កុំ​ស្មាន​បង​ភ្លេច” ខ្មែរ​បាត់​បង់​តន្រ្តី​រ៉ក់

ដោយ​ ស្តាយ បុណ្យ “… ស្តាយភូមិ​កំណើ​ត​ ស្តាយ​អនុស្សា​ ស្តាយ​ញាតិកា​ ធ្លាប់​រស់សុខ​សាន្ត ស្តាយ​ដូរតន្រ្តីដ៏សែន​មនោរម្យ ខ្លួនខ្ញុំ​ឃ្លាតឆ្ងាយ​ ឆ្ងាយ​ដាច់​អាល័យ។ ស្តាយ​អ្នក​ចម្រៀង​ដែល​បង់​បាត់ ស៊ីន ស៊ី​សាមុត រស់ សេរី​សុទ្ធា ប៉ែន រ៉ន សុះ ម៉ាត់ អ៊ិន យ៉េង អ៊ឹង​ ណារី ក្លាយជាធុលីលា​ចាក​លោកា…” ខាង​លើ​នេះ គឺជាទំនុក​ច្រៀង​ ក្នុងបទចម្រៀង “ស្តាយ​ភូមិកំណើត” របស់លោក កែវ សារ៉ាត់។

‹‹ប្រេសខ្លិប››ជាអ្វី?

វិចារណកថា    ពិន សំខុន មានអ្នកអានខ្លះយល់ថា‹‹ប្រេសខ្លិប››ជាព្រឹត្តការណ៍ឯកជន ហើយថាសាធារណជនមិនអាចចូលរួមបានទេ ។ តាមពិត អ្នកកាសែតអាជីព ក៏គេអាចមាន‹ខ្លិបអ្នកកាសែត›ជាឯកជនបានដែរ តែ‹ប្រេសខ្លិប›ក៏មានន័យ ‹ប្រមូលពត៌មានសាធារណ ដែលអាចជឿបាន មកផ្សព្វផ្សាយក្នុងទំព័រអង្គការសារព័តមានដែលមានការទទួលខុសត្រូវ›បានដែរ។ គឺជាព័ត៌មានដែលមានប្រភព មានហេតុផល គួរយកជាពត៌មានសម្រាប់ជាការពិចារណាបាន  ខុសគ្នានឹង‹ហ្វេសប៊ុក›ដែលគេអាចបង្កើតពត៌មានសំរាប់បំពេរអារម្មណ៍ ដោយពុំចាំបាច់ខ្វល់ខ្វាយ ពីជំនឿរបស់អ្នកអានក៏បានដែរនោះ។ ‹ប្រេសខ្លិប›យើងនេះ ជាចំណងដៃ‹ខ្មែរផុសស.រ.អា.›ជូនសហគមន៍ឡូវែលនេះ ឱ្យខ្មែរគ្រប់រូបក៏មានសម្លេងឰបានខ្លាំងនឹងឆ្ងាយ កាពារខ្លួន បានដូចសាសន៍ដ៏ទៃ មិនថាខ្លួនជាមន្ត្រី ជាពាណិជ្ជករ ឬជាអ្នកមានការធ្វើ ឬក៏អត់កាងារធ្វើ កាងារ មិនថាក្មេងឬចាស់នោះទេ… គឺជាផ្នែកមួយនៃរបបប្រជាធិបតេយ្យ ក្នុងការនិយាយស្តីដោយសេរីនឹងមានទទួលការខុសត្រូវ។

Election Results

By Richard P. Howe Jr. Rady Mom’s victory in his race to become Sate Representative for the 18th Middlesex District was the big Lowell news from the November 4th state election. Mom