Category Archives: Khmer

ពិធីបុណ្យអុំទូកនៅឡូវែល 21st Annual Lowell Southeast Asian Water Festival 2017

ដោយ ពិន សំខុន ឡូវែលៈ មនុស្សម្នាប្រមាណ៣ម៉ឺននាក់ បាននាំគ្នាមកទីគ្រប់ទិសទីនៃតំបន់‹ញូឥនគ្លិន› ចូលរួមពិធីបុណ្យអុំទូកនៅឡូវែល កាលពីថ្ងៃទី១៩កក្កដា២០១៧ ក្រោមបរិយាកាសជាគ្រួសារអាស៊ី នឹងក្រោមធាតុអាកាសថ្ងៃក្តៅលើស៨០អង្សារ ។

ពិពណ៌ចម្រុះវប្បធម៌ឆ្នាំ២០១៧នៅឡូវែល Lowell Folk Festival 2017

ដោយ ពិន សំខុន ឡូវែល– មនុស្សច្រើនពាន់នាក់ បានប្រជ្រៀតចូល ក្រុងឡូវែលតាំងពីល្ងាចថ្ងៃសុក្រទី២៨កក្កដា មកស្តាប់ភ្លេងនៃក្រុមតន្ត្រីល្បីៗច្រើនក្រុម នឹងច្រៀងរាំតាមថ្នល់នាកណ្តាលក្រុងជុំវិញសាលាក្រុង ដែលម្តុំផ្លូវ‹មេរីម៉ាក់-ម៉ាកេតស្ត្រីត-ផ្លូវដុតុន›បានត្រូវបិទដោយអន្លើ ដោយសារក្រុងឡូវែលប្រារព្ធពិធីបុណ្យប្រចាំឆ្នាំរបស់ខ្លួន ឈ្មោះ‹ឡូហ្វកហ្វេសទីវល›។

រឿងប្រលោមលោក”រឿងចៅពិន”តពីលេខមុន

ក្រឡង់ដាក់ខ្លួនធ្វើឱ្យចៅពិនខ្លាចខ្មោចអើយ សែនខ្លាច! តែអាការៈឈឺនោមបង្ខំឱ្យចៅពិន រត់ទៅចុះជណ្តើរមុខសាលាឆាន់ពេលយប់ងងឹតជាដំបូងម្នាក់ឯង ប្រឹងបាញ់នោមនៅទីនោះទាំង ធ្មេចភ្នែកឡើងខូងដី សំណាងល្អដរ យប់ខែភ្លឺមើល ឃើញឆ្ងាយបន្តិចមិនសូវខ្លាច… នោមហើយរត់ ឡើងមកវិញ រូបព្រះពុទ្ធនៅបើកភ្នែកដាក់ខ្លួន ក្រឡែតដដែល គួរឱ្យខ្លាច ចៅពិនដើរទៅរាវរក មុងចៅថាចលបទៅដេកក្បែរគេយ៉ាងកក់ក្តៅ រហូតទល់ភ្លឺ។

ទស្សនៈនយោបាយកម្ពុជា ឧទ្ទាមនៅគ្រប់កន្លែងពេលបោះឆ្នោតមកដល់

  ដោយ ពិន សំខុន គណរដ្ឋមន្ត្រីរបស់នាយក ហ៊ុន សែន កំពុងតែមើលឃើញសត្រូវនៅគ្រប់ទិសទិ ពិព្រោះតែការបោះឆ្នោតសាកលនឹងមកដល់នៅតិចជាងមួយឆ្នាំទៀតតែប៉ុណ្ណោះ។ ថ្ងៃទី២៩កក្កដា២០១៨ គឺជាថ្ងៃដែល‹ផ្ទុះអាវុធ›នៅពេលដែល ហ៊ុន សែន ប្រធាន

សត្រូវរដ្ឋាភិបាលត្រូវតុលាការចេញដីកាបញ្ជាឱ្យចូលខ្លួនក្នុងសំណុំរឿងចាស់តាំងពី១០ឆ្នាំមុន

ដោយ ឆន  ភារុណ | ថ្ងៃសុក្រ ទី ៤ ខែ សីហា ឆ្នាំ២០១៧ ដោយមានជម្លោះរឿងគាំទ្រជាមួយគណបក្ស ប្រជាជនកម្ពុជា លោក ញឹក ប៊ុនឆៃ ដែលជា ប្រធានគណបក្សតូចមួយត្រូវបាននាំខ្លួនកាលពី ម្សិលមិញទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរទាក់ទិនសំណុំរឿង គ្រឿងញៀនមួយដែលកើតឡើងតាំងពី១០ឆ្នាំមុន។

រដ្ឋមន្ត្រីថា យុទ្ធសាស្ត្របោះឆ្នោតរបស់គណបក្សប្រជាជនកម្ពុជា គឺប្រើលុយ អំណាច និងវាយដំ

ដោយ បែន សុខហ៊ាន និង BEN PAVIOUR| ថ្ងៃពុធ ទី ២ ខែសីហា ឆ្នាំ២០១៧  លើកឡើងពីការណែនាំរបស់លោក ហ៊ុន សែន ដល់មន្ត្រីជាន់ខ្ពស់នៅក្នុងបក្សលោក វង សូត រដ្ឋ មន្ត្រីសង្គមកិច្ចបានមានប្រសាសន៍នៅក្នុងសុន្ទរកថា ឥតលាក់លៀមមួយកាលពីថ្ងៃច័ន្ទថា គណបក្ស ប្រជាជនកម្ពុជា នឹងឈ្នះការបោះឆ្នោតនៅឆ្នាំក្រោយ ដោយប្រើប្រាស់ធនធានហិរញ្ញវត្ថុ និងអំណាច ហើយ នឹងវាយដំព្រមទាំងចាប់ សត្រូវរបស់ខ្លួនដាក់ពន្ធនាគារ។

ភាពតានតឹងកើតឡើងអំឡុងពេលសវនាការឩទ្ទរណ៍របស់អ្នកស្រី ទេព វន្នី

ដោយ សេក ឧត្តម | ថ្ងៃសុក្រ ទី២៨ ខែ កក្កដា ឆ្នាំ២០១៧  អ្នកស្រី ទេព វន្នី សកម្មជនសិទ្ធិដីធ្លីដ៏ឆ្នើម មួយរូបនៅតែគឃ្លើនកាលពីម្សិលមិញ អំឡុង សវនាការសាលាឧទ្ធរណ៍ដោយជំទាស់នឹងការផ្តន្ទា ទោសអ្នកស្រីឱ្យជាប់ពន្ធនាគាររយៈពេលជាង ២ឆ្នាំ ជុំវិញការចោទប្រកាន់ពាក់ព័ន្ធការតវ៉ាកាល ពីឆ្នាំ២០១៣ នៅមុខភូមិគ្រឹះរបស់លោកនាយក រដ្ឋមន្ត្រី ហ៊ុន សែន។

ចំការនៅក្នុងក្រុងឡូវែល

ខ្មែរផុសស.រ.អា ថ្វីត្បិតតែឡូវែលមានសង់ទីលំនៅប្រជាពលរដ្ឋ ពេញណែនស្ទើរមិនឃើញមានដីទំនេរ ដែលគេអាចដាំដំណាំចិញ្ចិមអ្នកក្រុងក៏ដោយ យើងបានទៅដល់ទិបណ្តុះបណ្តាលដំណាំបន្លែបង្ការដ៏ធំទូលាយមួយរបស់‹សមាគមស៊ីទីគ្រោ-City Grow›

គួរជាសវៀងបរិភោពគ្រាប់ផ្លែឆេរី

ប្រែសម្រួលដោយខ្មែរផុស ស.រ.អា អង់គ្លេស–សម្រាប់រដូវកាលផ្លែឆេរីនៅ លើទៅផ្សារជាពិសេសនៅតាមបណ្តាផ្សារទំនើបឆ្លែឆេរីជាច្រើនត្រូវ បានដាក់តាំងលក់គ្រាប់ទីកន្លែង ដោយសារវាជាប្រភេទផ្លែឈើដែលពេញនិយមជាពិសេសនៅអឺរ៉ុប និង អាមេរិក។ តែអ្វីដែលគួរ ឱ្យកត់សម្គាលនៅគឺថា កាលពីពេលថ្មីៗនេះ មានព័ត៌មានពីការពុលបន្ទាប់ពីបុរស ម្នាក់បានបរិភោព គ្រប់ឆ្លែឆេរី។

ឡូវែលចូលរួមការតស៊ូរបស់“ឃុំសង្កាត់គំរូកម្ពុជា”

ថ្ងៃទី៤មិថុនា២០១៧ គណបក្សសង្គ្រោះជាតិ បានធ្វើឱ្យប្រជាពលរដ្ឋខ្មែរមានការទុកចិត្ត ហើយ បណ្តាលឱ្យបោះឆ្នោតឃុំសង្កាត់ជូនបានជិត៥០០ កន្លែង។ នេះគឺជាវីរភាពដ៏ខ្ពង់ខ្ពស់របស់ពលរដ្ឋខ្មែរ ដែលលទ្ធផលរបៀបនេះ បានតំណាងឱ្យភាព

បណ្តឹងទៅតុលាការរបស់ជនភាគតិចនៅឡូវែល Interview with Councilor Rodney Elliott about the Lawsuit of Minority Against City of Lowell (តពីលេខមុន)

ដោយ សូបិន ពិន ក្រុមជនភាគតិចនៅឡូវែល ក្នុងនោះមានខ្មែរផងដែរ ចំនួន១៣នាក់ បានដាក់ពាក្យបណ្តឹងទៅតុលាការកាលពិខែមិថុនាមុននេះ ស្តីពីការរំលោភរដ្ឋធម្មនុញ្ញរបស់សាលាក្រុងឡូវែល ដែលជនជាតិភាគតិចដ៏ច្រើននៅក្នុងក្រុងនេះ មិនមានលទ្ធភាពតែងតាំងតំណាងរបស់ខ្លួនបាន។ តើពាក្យបណ្តឹងនេះមានហេតុផលសមរមដែរឬទេ? សូបិន ពិន កាសែតខ្មែរផុសស.រ.អា.បានធ្វើបទសម្ភាសន៌កាលពីថ្ងៃទី១កក្កដា ជាមួយសមាជិកក្រុមប្រឹក្សាសាលាក្រុង រ៉តនី អេលីយ៉ុត ដែលធ្លាប់ជាអភិបាលក្រុងផងនោះ ដែលមានអត្ថន័យដូចតទៅៈ   សូបិន ពីន – ខ្មែរផុសស.រ.អាៈ ឡូវែលជាក្រុងតូចមួយ ដែលកំពុងក្លាយជាចំណុចកណ្តាល ដែលសាពត៌មាននៅរដ្ឋធានីមាន‹បូស្តុបគ្លូប›បានបញ្ចេញអត្ថបទស្តីពីឡូវែល គួរឱ្យចាប់អារម្មណ៍, តើលោកអាចប្រាប់ខ្ញុំបានទេថា បណ្តាអ្នកប្តឹង១៣នាក់នៅសង្កាត់ គេចង់ប្តូររបៀបគ្រប់គ្រងក្នុងសង្កាត់តែម្តង ឬក៏គេចង់បានអ្វីផ្សេង?

ពិពណ៌វប្បធម៌ចម្រុះសាសន៍នៅឡូវែលឆ្នាំ២០១៧ Lowell Folk Festival 2017

ឡូវែលបានបង្ហាញសម្បត្តិសេដ្ឋកិច្ចនឹងវប្បធម៌ ដ៏ត្រចះត្រចង់មួយបាននាំមនុស្សប្រមាណជា១០ម៉ឺននាក់ មកចូលរួម កាលពីថ្ងៃទី២៨-២៩-៣០ ឆ្នាំ២០១៧ កន្លងទៅ។ ក្នុងរយៈពេល៣ថ្ងៃនោះ ក្រុងបានបិទផ្លូវជាច្រើនជុំវិញ សាលាក្រុង ពាណិជ្ជករ សិល្បករ ឧស្សហករ អង្គការ សង្គមស៊ីវិល រាប់រយបានមកតាំងទីបង្ហាញផលិតផល យ៉ាងកកកុញ ក្រោមបរិយាកាសរីករាយប្រកបដោយ​ពន្លឺថ្ងៃក្តៅជាង៨០អង្សា។

រឿងប្រលោមលោក”រឿងចៅពិន”តពីលេខមុន

ចៅពិននៅក្នុងបន្ទប់ទឹកឮពាក្យផ្តាំផ្ញើរ បៀបនេះ អៀនណាស់ដែរដែលអាយុប៉ុណ្ណេះ ហើយនៅជុះដាក់ខោនៅឡើយនោះ តែធ្វើដូច ម្តេចបើរាន់ទៅហើយនោះ !

រដ្ឋាភិបាល​​​នឹង​បន្ត​​​យុទ្ធនាការ​​​បង្ក្រាប​​​គ្រឿង​​​ញៀន​​​ដោយ​​​គ្រោង​​​ចំណាយ​​​ថវិកាជិត​​​១លាន​​​ដុល្លារ​​​

ដោយ ផាន់ ស៊ូមី និង MATT SURRUSCO | ថ្ងៃសុក្រ ទី 14 ខែកក្កដា ឆ្នាំ2017 មន្ត្រីនៅអាជ្ញាធរប្រយុទ្ធប្រឆាំងគ្រឿងញៀនម្នាក់បានលើកឡើងកាលពីម្សិលមិញ ថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអនុញ្ញាតឱ្យបន្តយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនសម្រាប់រយៈពេល៦ខែលើកទី២។   លោក មាស វិរិទ្ធ អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានមានប្រសាសន៍ថា ដំណាក់កាលទី២នៃយុទ្ធនាការនេះនឹងបន្តរហូតដល់ដំណាច់ឆ្នាំ ហើយក្រសួងមហាផ្ទៃបានលៃទុកថវិកាប្រហែល១លានដុល្លារ ដើម្បីផ្ដល់មូលនិធិដល់ការអប់រំប្រឆាំងគ្រឿងញៀន ការបន្សាបគ្រឿងញៀន ការចំណាយលើសម្ភារ និងផ្ដល់ជាប្រាក់លើកទឹកចិត្តដល់នគរបាលប្រឆាំងគ្រឿងញៀន។ ឧត្ដមសេនីយ មាស វិរិទ្ធ ថ្លែងថា លោកមិនមានព័ត៌មានលម្អិតថា តើថវិកាប៉ុន្មាននឹងត្រូវចំណាយនោះឡើយ។ អ្នកនាំពាក្យក្រសួងមហាផ្ទៃ

ព្រះមហាក្សត្រ​យាង​ទៅ​បរទេស​​​គេចវេះ​ការ​ឡាយ​ព្រះហស្ត​លើ​ច្បាប់ស្ដីពី​គណបក្ស​នយោបាយ

ដោយ បែន​ សុខហ៊ាន | ថ្ងៃច័ន្ទ ទី 24 ខែកក្កដា ឆ្នាំ2017 ព្រះមហាក្សត្រ នរោត្តម សីហមុនី បានយាងចាកចេញពីប្រទេសកម្ពុជា កាលពីម្សិលមិញ ខណៈមានការរំពឹងថានៅប៉ុន្មានថ្ងៃខាងមុខ ព្រះអង្គនឹងត្រូវគេស្នើឱ្យឡាយព្រះហស្តលេខាលើវិសោធនកម្មដ៏ចម្រូចម្រាសនៃច្បាប់ស្ដីពីគណបក្សនយោបាយ ដែលបណ្ដាអ្នករិះគន់ចាត់ទុកថាផ្ទុយពីរដ្ឋធម្មនុញ្ញ។   ការយាងចាកចេញរបស់ព្រះអង្គធ្វើឡើងក្រោយពីគណបក្សសង្គ្រោះជាតិ  បានដាក់ញត្តិផ្លូវការមួយកាលពីថ្ងៃព្រហស្បតិ៍ ស្នើសុំឱ្យព្រះអង្គចៀសវាងកុំឡាយព្រះហស្តលើវិសោធនកម្មនេះ ដែលអាចនឹងចាប់ឱ្យគណបក្សនេះទទួលខុសត្រូវចំពោះការគាំទ្រ ឬការមានទំនាក់ទំនងណាមួយជាមួយលោក សម រង្ស៊ី អតីតប្រធានរបស់ខ្លួនដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស។ ហើយការយាងចាកចេញនេះស្រដៀងគ្នាទៅនឹងព្រះរាជដំណើរមួយទៅកាន់ប្រទេសចិន កាលពីខែមីនា ដែលធ្វើឡើងចំពេលមានវិសោធនកម្មមុននេះលើច្បាប់ស្ដីពីគណបក្សនយោបាយ។ នៅពេលនោះព្រះអង្គក៏បានអះអាងដែរថា ទ្រង់យាងទៅពិនិត្យព្រះរាជសុខភាពដូចដែលព្រះអង្គធ្លាប់មានបន្ទូលថាធ្វើឡើងរាល់៦ខែម្ដង ប៉ុន្តែព្រះអង្គបានឡាយព្រះហស្តលេខាលើព្រះរាជក្រឹត្យយ៉ាងតិចមួយផ្សេងទៀត ខណៈទ្រង់គង់នៅបរទេស និងជួបជាមួយមេដឹកនាំរបស់ចិន។

បណ្តុំអង្គការ​​​​​​ហៅ​​​ថា ‘បន្ទប់ស្ថានការណ៍​​​’ ចង់​​​ជួប​​​​​​​​​ពិភាក្សា​​​ជាមួយ​​​លោក ស ខេង

ដោយ បែន​ សុខហ៊ាន | ថ្ងៃសុក្រ ទី 21 ខែកក្កដា ឆ្នាំ2017 សមាជិកសំខាន់ពីរនៃអង្គការឃ្លាំមើលការបោះឆ្នោតដែលហៅខ្លួនឯងថា ‘បន្ទប់ស្ថានការណ៍’ កំពុងខ្នះខ្នែងធ្វើយ៉ាងណាឱ្យបានជួបជាមួយលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃដើម្បីពិភាក្សាអំពីបទបញ្ជារបស់រដ្ឋាភិបាលកាលពីពេលថ្មីៗនេះដែលនឹងហាមប្រាមបណ្ដុំអង្គការមិនមែនរដ្ឋាភិបាលនេះមិនឱ្យបន្តការងាររបស់ខ្លួនសម្រាប់ការបោះឆ្នោតសាកលនៅឆ្នាំក្រោយ។   អំឡុងខួបអនុស្សាវរីយ៍លើកទី៦៦របស់គណបក្សប្រជាជនកម្ពុជាកាលពីថ្ងៃទី២៨ ខែមិថុនា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចោទបណ្ដុំអង្គការមិនមែនរដ្ឋាភិបាលនេះថាបានរំលោភច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល និងជាមូលដ្ឋានបញ្ជានៃគោលការណ៍ “បដិវត្តន៍ពណ៌”។ លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានប្រាប់គេហទំព័រព័ត៌មាន Fresh News ដែលមានទំនាក់ទំនងជាមួយរដ្ឋាភិបាលកាលពីម្សិលមិញថា លោក ស ខេង

សកម្ម​​​ជន​​​ដាក់​​​ញត្តិ​​​ជូន​​​ EU និង​​​ធនាគារ​​​ពិភព​​​លោកសុំ​​​ឲ្យជួយ​​​ដោះ​​​លែង​អ្នកស្រី ទេព វន្នី​​​

ដោយសេក ឧត្តមនិងជេនណែល រ៉េតខា​ | ថ្ងៃព្រហស្បតិ៍ ទី20ខែកក្កដា ឆ្នាំ2017 សកម្មជនមកពីតំបន់បឹងកក់ជាង៣០នាក់បានដាក់ញត្តិជូនទីស្នាក់ការសហភាពអឺរ៉ុប និងទីស្នាក់ការធនាគារពិភពលោកនៅក្នុងរាជធានីភ្នំពេញកាលពីព្រឹកម្សិលមិញ ដោយស្នើសុំឲ្យស្ថាប័នទាំងពីរនេះជួយបញ្ចុះបញ្ចូល មន្ត្រីរដ្ឋាភិបាលឲ្យដោះលែងអ្នកស្រី ទេព វន្នី សកម្មជនដ៏លេចធ្លោ នៅមុនសាលាឧទ្ធរណ៍បើកសវនាការលើបណ្តឹងជំទាស់នឹងការផ្តន្ទាទោសអ្នកស្រីឲ្យជាប់ពន្ធនាគារនៅសប្តាហ៍ក្រោយ នេះបើយោងតាមសកម្មជនទាំងនេះ។

វគ្គសិក្សាដោយមិនគិតថ្លៃសម្រាប់មនុស្សពេញវ័យ នៅសាលាម៉ីដូលស៊ិច ខាមញូនីធី ខលលិច

  ប្រែសម្រួលដោយសុខារ័ត្ន កូយ បើតាមសេចក្តីដូនដំណឹងកាលពីថ្ងៃទី ១៧ ខែកក្កដារបស់សាលាម៉ីដូលស៊ិច ខាមញូនីធី ខលលិចបានឲ្យយើងដឹងថាមជ្ឍមណ្ឌល់សិក្សាមនុស្សពេញវ័យរបស់សាលាម៉ីដូលស៊ិច ខាមញូនីធី ខលលិច នឹងរៀបចំវគ្គសិក្សាឥតគិតថ្លៃដល់សិស្សពេញវ័យដែលមានអាយុចាប់ពី១៦ ឆ្នាំឡើងទៅដែលរស់នៅនិងធ្វើការនៅរដ្ឋម៉ាសាឈូសេត។

ជួបជាមួយប្រធានសាកលវិទ្យាធីការ‹យូម៉ាស់ឡូ›

ដោយខ្មែរផុសស.រ.អា មុនឱកាសឈប់សម្រាកដើមរដូវក្តៅនេះ ខ្មែរផុសស.រ.អាបានទៅជួបប្រស្រ័យទាក់ទងជាមួយប្រធាន‹យូម៉ាស់ឡូ›ដែលមានឋានៈជា‹ឆន់សឺឡ័រ›លោកស្រី ចាកលីន ម៉ាឡូនី នៅទីស្នាក់ការការិយាល័យរបស់លោកស្រី ណែនាំដោយអ្នកស្រីគ្រីស្ទីន ហ្គលីក

សមាគមខ្មែររៀចចំកម្មវិធីកីឡា និងភាពជាអ្នកដឹកនាំដល់យុវជននៅរដូវក្តៅឆ្នាំ ២០១៧

ដោយ សុខារ័ត្ន កូយ ឡូវែល-ក្នុងកំឡុងពេលនៃការសំរាកវិសមកាលពីសាលានៅរដូវក្តៅនេះ សមាគមខ្មែរCMAAបាននឹងកំពុងរៀបចំកម្មវិធីមួយដែលមានឈ្មោះថា «តារាកំពុងរះ» សម្រាប់កុមារនិងយុវជនដែលមានអាយុចាប់ពី ៧ ឆ្នាំ ដល់ ១៤ ឆ្នាំ។​កម្មវីធីតារាកំពុងរះនេះ គឺមានរយៈពេលល ៦ សប្តាហ៌ ដោយចាប់ផ្តើមពីថ្ងៃទី ១០ ខែកក្កដា និងបញ្ចប់នៅថ្ងៃទី ១៨​ ខែសីហា ឆ្នាំ ២០១៧ខាងមុខ។​

‹‹ការបោះឆ្នោតនៅឡូវែលឆ្នាំ2017››

ដោយ សូបិន ពិន ក្រុងLowellនឹងមានធ្វើការបោះឆ្នោតឆ្នាំ2017សម្រាប់ជ្រើសរើស -ក្រុមប្រឹក្សាសាលាក្រុង គេហៅថាCity council នឹង -គណកម្មការសាលារៀន គេហៅថាSchool Committee គេធ្វើការបោះឆ្នោតរបៀបនេះ ២ ឆ្នាំម្តង ហើយសម្រាប់2017គេប្តើមបោះឆ្នោត នៅ2-3 ខែខាងមុខ * ការជ្រើសរើសក្រុមប្រឹក្សាក្រុងLowell (City Council)គឺគេយក ៩ រូប មាន ៨រូបមកពីក្រុមប្រឹក្សាចាស់ – លោកMillanazzoឥតមានឈរឈ្មោះវិញទេ

‹ទស្សនៈនយោបាយកម្ពុជា› ព័ត៌មានថា៖ ហ៊ុន សែន ឈឺគេគួរយល់យ៉ាងណា?

  ដោយ ពិន សំខុន ដំណឹងថា‹លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានជម្ងឺជាទម្ងន់›នាថ្ងៃ១៤កក្កដានេះ ធ្វើឱ្យមានអ្នកសើច អ្នកយំ តែក៏មានអ្នកមិនជឿថាលោកហ៊ុន សែន ឈឺមែនទែននោះដែរ។

ក្រុមភាគតិចប្តឹងសាលាក្រុងឡូវែលពីភាពគ្មានតំណាងជនជាតិភាគតិច

ដោយ ពិនសំខុន មានដំណឹងគួរឱ្យភ្ញាក់ផ្អើលថ្មីមួយទៀត ទើបនឹងលេចចេញមក គឺមានសមាជិកសហគមន៍ជនភាគតិចនៅឡូវែល មានទាំងខ្មែរផង ១៣នាក់ បានដាក់ពាក្យបណ្តឹងទៅតុលាការ ចំពោះសាលាក្រុងឡូវែល អំពីករណីដែលជនជាតិភាគតិចនៅឡូវែល មិនអាចមានតំណាង នៅក្នុងតំបន់របស់ខ្លួន។

រឿងប្រលោមលោក “រឿងចៅពិន”ភាគបន្ត

តពីលេខមុន អ្នកទាំងនោះតែងស្វាគមន៍នឺងទទួលឱវាទពីព្រះសង្ឃយ៉ាងពេញចិត្តជ្រះថ្លាជានិច្ចជាកាល ជាពិសេសថ្ងៃនេះ ព្រះអង្គនាំកូនលោកកុម៉ង់ដង់ ជាកូនសិស្សដែលអ្នកស្រុកធ្លាប់ស្គាល់រឹតតែនាំ ឱ្យប្រជាជនរីករាយប្រស្រ័យជាមួយនឹងព្រះសង្ឃ បានយូរថែមទៀត។

‹‹ទស្សនៈនយោបាយនៅកម្ពុជា›› ជញ្ជីងអយុត្តិធម៌-ពលរដ្ឋខ្មែរនៅតែមិនខ្លាច

ដោយ ពិន សំខុន លទ្ធផលបោះឆ្នោតឃុំសង្កាត់កាលពីថ្ងៃទី៤មិថុនានេះ ប្រជាពលរដ្ឋខ្មែរក្បែរពាក់កណ្តាលនគរ បានបញ្ចេញមតិ គាំទ្រក្រុមប្រឹក្សាឃុំសង្កាត់គណបក្សសង្គ្រោះជាតិ។ ៥ពាន់ ទល់នឹង ៦ពាន់នាក់ ចូលរួមចលនាត្រួតត្រាប្រទេសបានកើនចំនួនដ៏ច្រើនខ្លាំងខ្លា តែភាពមិនស្មើកម្លាំងគ្នាបានធ្វើឱ្យលទ្ធផលបានមេឃុំតែ៤៨៩ ទល់នឹង១១៦០ របស់គណបក្សប្រជាជន ។